ព័ត៌មានជាតិ
ទូតខ្មែរទទួលពានរង្វាន់ ជាឯកអគ្គរាជទូតឆ្នើម ៣ ឆ្នាំជាប់គ្នាពីស្ថាប័នកូរ៉េ
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ទទួលបានពានរង្វាន់ជាឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២៤ (2024 Best Ambassador Award ) ពីស្ថាប័ន Korea Consumer Brand Awards 2024។

ការទទួលបានពានរង្វាន់ជាឯកអគ្គរាជទូតឆ្នើមនេះគឺជាឆ្នាំទី ៣ ជាប់គ្នា។ លោកជំទាវបានបង្ហាញមោទនភាពដែលបានទទួលពានរង្វាន់ជាឯកអគ្គរាជទូតឆ្នើមជាលើកទី ៣ ពីស្ថាប័នរបស់កូរ៉េ។
លោកជំទាវបញ្ជាក់ថា «ពានរង្វាន់នេះគឺជាការលើកទឹកចិត្ត មិនត្រឹមតែសម្រាប់នាងខ្ញុំផ្ទាល់នោះទេ តែក៏សម្រាប់មន្ត្រីនិងបុគ្គលិកស្ថានទូតទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសាធារណរដ្ឋកូរ៉េ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការតស៊ូប្រកបដោយភាពអត់ធ្មត់ខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ សំដៅលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ»។
លោកជំទាវបន្តថា ភាពជោគជ័យ និងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះ ក៏មិនអាចសម្រេចទៅបានដោយគ្មានការចង្អុលបង្ហាញ និងការលើកទឹកចិត្តពីប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ននានា ដែលចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការងាររបស់ស្ថានទូត។

លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងមុខដំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង ឌីម៉ង់ ដែលបានចប់អាណត្តិការងារ។ មុននឹងក្លាយជាឯកអគ្គរាជទូត លោកជំទាវ ធ្លាប់បម្រើការងារជាច្រើនឆ្នាំនៅក្នុងវិស័យឯកជន និងជាមន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


