ជីវិតកម្សាន្ដ
ព្រឺរោម!! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានអ្នកច្រៀងរួមគ្នា ជាង៣០០០នាក់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករនិងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្នុង MV ចម្រៀងនេះមានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង « ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ» គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញដឹកនាំថត MV ចម្រៀងដោយផ្ទាល់ ដើម្បីទទួលបាន MV ចម្រៀងថ្មីដែលល្អ ប្រកបដោយគុណភាពខ្ពស់ដើម្បីទុកជាប្រវត្តិសាស្រ្តដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករជាង ៣ពាន់នាក់ និងគ្រប់ស្ថាប័ន។ បើទោះបីជាការថត MV ចម្រៀងនេះត្រូវធ្វើឡើងភ្លាមៗ និងជួបនូវការឧបសគ្គបន្តិចបន្តួចក្តី ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារ និង សិល្បករ ថតរហូតបញ្ចប់ដោយជោគជ័យ និងទទួលបាននូវសមិទ្ធិផលដ៏ល្អ ដើម្បីបង្ហាញមហាជន ។
បើតាមគម្រោង MV ចម្រៀង ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ នឹងចេញជាផ្លូវការនៅក្នុងឆាប់ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយក្នុង MV ចម្រៀងមួយបទនេះ បានច្រៀង និងរៀបរាប់ពីអត្ថប្រយោជន៍ក្នុងការជីក ព្រែកជីកហ្វូណនតេជោ ប្រកបដោយខ្លឹមសារ និងអត្ថន័យពិរោះរណ្តំចិត្ត ពេលស្តាប់ហើយ មហាជនកាន់តែស្គាល់ស្គាល់ពីព្រែកជីកនេះ ។ សិល្បករសិល្បការិនីដែលបានចូលរួមច្រៀង និងសម្តែងក្នុង MV ចម្រៀងនេះ ម្នាក់ៗបានបង្ហាញអារម្មណ៍រីករាយ និងចូលរួមគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ទាំងអស់គ្នា ។


គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដែលគម្រោង ព្រេកជីកនេះ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់ កម្ពុជា តភ្ជាប់ពីផ្លូវទឹកសាបទៅកាន់ទឹកសមុទ្រ ។
បច្ចុប្បន្ន វីដេបទ”ប្រាំសីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ” ក្រុមការងារផលិតកម្ម កំពុងតែមមាញឹក កាត់តយ៉ាងយកចិត្តទុកដាក់បំផុត។ MV ផ្លូវការនឹងបញ្ចេញ ឆាប់ៗខាងមុខនេះ ពោលគឺ មុនថ្ងៃ បើក ការដ្ឋានតែម្ដង៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


