ព័ត៌មានអន្ដរជាតិ
បៃដិនដកខ្លួន មានន័យថា លោក ត្រាំ ជួបគ្រោះធំក្នុងដំណើរទៅអង្គុយកៅអីសេតវិមានជាថ្មី
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រាមួយហាក់មានតម្រុយខ្លះក្នុងការឈ្នះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ ដរាបណាគូប្រជែងដែលធ្លាក់ប្រជាប្រិយរបស់លោក គឺលោក ចូ បៃដិន នៅបន្ត។
ប៉ុន្តែផ្លូវទៅកាន់កៅអីសេតវិមានជាថ្មីនៅដើមខែមករាឆ្នាំ២០២៥ ទំនងជាមិនងាយស្រួលឡើយ ក្រោយប្រធានាធិបតីកំពុងកាន់អំណាច លោក ចូ បៃដិន ប្រកាសបោះបង់ការប្រឡូកសម្រាប់អាណត្តិទី២របស់លោកកាលពីថ្ងៃទី២១ខែកក្កដានេះ ដើម្បីបើកផ្លូវឱ្យសមាជគណបក្សប្រជាធិបតេយ្យដែលគ្រោងរៀបចំនៅសប្តាហ៍ទី៣ខែក្រោយ ជ្រើសរើសបេក្ខភាពថ្មីជំនួសរូបលោក។

លោក ដូណាល់ ត្រាំ ដែលឡើងកូដខ្លាំងក្រោយការជជែកដេញដោលជាសាធារណៈលើកដំបូងសម្រាប់បេក្ខភាពប្រធានាធិបតីកាលពីខែមិថុនាតទល់ជាមួយប្រធានាធិបតីកំពុងកាន់អំណាច លោក ចូ បៃដិន ហាក់មានមោទនភាពខ្លាំងក្រោយទទួលបានប្រជាប្រិយភាព និងនិយាយរិះគន់លោក ចូ បៃដិន មិនសំចៃមាត់ក្នុងសមាជរបស់គណបក្សសាធារណរដ្ឋដែលទើបបញ្ចប់ទៅកាលពីសប្តាហ៍មុននេះ។
ក្រោយទទួលការតែងតាំងជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា លោក ដូណាល់ ត្រាំ បានថ្លែងសារនយោបាយជាង១ម៉ោងទៅកាន់អង្គសមាជដែលមានសមាជិកបក្សជាង២០០០នាក់ចូលរួម។
ក្នុងសារនយោបាយរបស់លោកដែលរៀបរាប់តាំងពីជីវិតមានសំណាងដែលអាចរស់រានបានឡើងទៅកាន់វេទិកានិយាយ ក្រោយប៉ុន្មានថ្ងៃពីការបាញ់ប្រហារប៉ុងធ្វើឃាត។ លោក បានរំឭកឡើងវិញនូវវិបត្តិបទល្មើសកើតឡើងនៅសហរដ្ឋអាមេរិកកើនកើនឡើងខ្ពស់ បញ្ហាសេដ្ឋកិច្ចធ្លាក់ដុនដាប បញ្ហាជនអន្តោប្រវេសន៍ សង្គ្រាមសកលលោក ការដកទាហានចេញពីអាហ្វហ្គានីស្ថានដែលបណ្តាលឱ្យទាហានអាមេរិកបាត់បង់ជីវិត ការកើនឡើងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន និងរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនទៀត។

លោក ដូណាល់ ត្រាំ មានចេតនាទម្លាក់កំហុសឲ្យអ្នកស្តាប់ជឿថា ការដឹកនាំរបស់លោក ចូ បៃដិន គឺអាក្រក់ និងងាកទៅគាំទ្រលោកសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលកាន់តែខិតជិតមកដល់ក្នុងរង្វង់ប្រហែល៣ខែទៀតប៉ុណ្ណោះ។
ពេលរដ្ឋអាមេរិកហាក់មើលឃើញថា លោក ដូណាល់ ត្រាំ ជាជម្រើសប្រសើរជាងលោក ចូ បៃដិន នៅក្នុងដំណាក់កាលនេះ ដោយសារលោក ចូ បៃដិន មានវ័យកាន់តែច្រើនគឺ៨១ឆ្នាំ និងមានការភ័ន្តច្រឡំក្នុងការនិយាយជាញឹកញាប់។ កត្តានេះបានធ្វើឱ្យលោក ដូ ណាល់ត្រាំទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនិងយល់ថាការប្រជែងកៅអីប្រធានាធិបតីនាខែវិច្ឆិកាខាងមុខនឹងងាយស្រួលសម្រាប់គណបក្សសាធារណរដ្ឋរបស់លោក។
ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុងនៅថ្ងៃអាទិត្យទី២១ខែកក្កដា ពេលដែល លោក ចូ បៃដិន បានប្រកាសដ៏គួរឱ្យភា្ញក់ផ្អើលនិងនឹកស្មានមិនដល់មួយ អំពីការដកបេក្ខភាពរបស់លោកពីការប្រកួតប្រជែងជាមួយគូប្រជែងចាស់ គឺ លោក ដូណាល់ ត្រាំ។
ថ្វីបើ លោក ចូ បៃដិន បានប្រកាសគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស សម្រាប់បេក្ខភាពប្រធានាធិបតី ក៏គណបក្សសាធារណរដ្ឋមានពេលវេលាច្រើនទៀតក្នុងការជ្រើសរើសបេក្ខជនថ្មីដែលនឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងសមាជថ្នាក់ជាតិគណបក្សនៅថ្ងៃទី១៩ដល់ថ្ងៃ២២ខែសីហា ដោយមានសមាជិក៤៧០០នាក់ចូលរួម។

គិតត្រឹមពេលនេះ លោកស្រី កាម៉ាឡា ហារីស នៅតែជាបេក្ខនារីប្រធានាធិបតីដីមានសក្តានុពលដែលលោកត្រាំ អាចពិបាកយកឈ្នះ ដោយសារតែប្រវត្តិខ្លាំងរបស់ស្រ្តីម្នាក់នេះក្នុងការតស៊ូមតិ និងប្រជាប្រិយភាពរបស់លោកស្រីក្នុងការជជែកដេញដោល រួមទាំងការជជែកដេញដោលជាមួយលោក ចូ បៃដិន ក្នុងពេលកន្លងមក។
ក្រោយការប្រកាសរបស់លោក ចូ បៃដិន កំសួលនៃការគាំទ្រ លោកស្រី កាម៉ាឡា ហារីស បានហក់ឡើងជាខ្លាំង សូម្បីតារាចម្រៀងល្បីៗ កីឡាករ និងអង្គការសង្គមស៊ីវិលក៏បានចេញមុខជាបន្តបន្ទាប់។
ប៉ុន្តែតាមការចុះផ្សាយរបស់ ញូវយ៉កប៉ុស្តិ៍ ឥស្សរជនរបស់គណបក្សប្រជាធិបតេយ្យ មានលោក បារ៉ាក់ អូបាម៉ា ជាដើមមិនទាន់អនុម័តទទួលយកលោកស្រី កាម៉ាឡា ហារីស ជាបេក្ខនារីនោះទេ ដោយអះអាងពីការជ្រើសរើសបេក្ខជនដ៏មានសក្តានុពលបំផុត។
យ៉ាងណាក៏ដោយ គេនៅតែរង់ចាំអ៊ុតមើលបេក្ខជនផ្លូវការរហូតដល់ការតែងតាំងនិងការទទួលយកការតែងតាំងពីសមាជរបស់គណបក្សប្រជាធិបតេយ្យនៅខែសីហាក្រោយនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


