ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុករាប់ពាន់នាក់សម្រុកចូលទឹកដីអាមេរិកឲ្យបានមុនការបោះឆ្នោត
ជនចំណាកស្រុករាប់រយនាក់ចម្រុះជាតិសាសន៍បានចាកចេញពីព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិកដោយថ្មើរជើងកាលពីថ្ងៃអាទិត្យឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិកឲ្យបានមុនការបោះឆ្នោតខែវិច្ឆិកា ខណៈដែលជនចំណាកស្រុកទាំងនោះបារម្ភខ្លាចថាលោក ត្រាំ ឈ្នះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែកក្កដានេះ។

សមាជិកមួយចំនួននៃក្រុមជនចំណាកស្រុកបានឲ្យដឹងថា ពួកគេសង្ឃឹមថានឹងទៅដល់ព្រំដែនសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា ពីព្រោះពួកគេបារម្ភថា ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត លោកត្រាំនឹងធ្វើតាមការសន្យាដោយបិទព្រំដែនសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន។
ប្រការនេះអាចបញ្ឈប់ការផ្តល់ការប្រមូលផ្ដុំជនចំណាកស្រុកតាមរយៈកម្មវិធី CBP One ដែលជាកម្មវិធីត្រូវបានប្រើដោយអ្នកស្វែងរកសិទ្ធិជ្រកកោនដើម្បីចូលសហរដ្ឋអាមេរិកដោយស្របច្បាប់ ខណៈកម្មវិធីនេះដំណើរការតែនៅពេលដែលជនចំណាកស្រុកទៅដល់ប្រទេសម៉ិកស៊ិក ឬរដ្ឋនៅភាគខាងជើងម៉ិកស៊ិកប៉ុណ្ណោះ។
ជនចំណាកស្រុកដែលព្យាយាមឆ្លងកាត់ប្រទេសម៉ិកស៊ិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរៀបចំក្រុមធំដើម្បីព្យាយាមកាត់បន្ថយហានិភ័យបណ្តាលមកពីការវាយប្រហារដោយក្រុមក្មេងទំនើង ឬបញ្ឈប់ដោយមន្ត្រីអន្តោប្រវេសន៍ម៉ិកស៊ិកនៅពេលពួកគេធ្វើដំណើរ។
ថ្មីៗនេះ ប្រទេសម៉ិកស៊ិកក៏បានបង្កការលំបាកបន្ថែមទៀតដល់ជនចំណាកស្រុកក្នុងការទៅដល់ព្រំដែនសហរដ្ឋអាមេរិកផងដែរ ដោយលិខិតអនុញ្ញាតធ្វើដំណើរកម្រត្រូវបានផ្តល់ជូនដល់ជនចំណាកស្រុកដែលចូលប្រទេសដោយគ្មានទិដ្ឋាការ ។ លើសពីនេះជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានឃុំខ្លួនដោយមន្ត្រីអន្តោប្រវេសន៍នៅប៉ុស្តិ៍ត្រួតពិនិត្យនៅកណ្តាល និងភាគខាងជើងនៃប្រទេសម៉ិកស៊ិក និងត្រូវបានរថយន្តក្រុងបញ្ជូនត្រឡប់ទៅទីក្រុងនៅភាគខាងត្បូងវិញ។

ជាមួយគ្នានេះដែរយោងតាមជនចំណាកស្រុកម្នាក់លោក Oswaldo Reyna ជនចំណាកស្រុកគុយបាអាយុ ៥៥ឆ្នាំបានឆ្លងពីហ្គាតេម៉ាឡាទៅម៉ិកស៊ិកកាលពី៤៥ថ្ងៃមុនបានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់លោក ត្រាំ អំពីជនចំណាកស្រុក និងរបៀបដែលជនចំណាកស្រុកព្យាយាមឆ្លងព្រំដែនថាជាការ «ឈ្លានពាន» សហរដ្ឋអាមេរិក។
ឆ្លើយតបនឹងការអត្ថធិប្បាយតរបស់លោកត្រាំលោកថា៖«ជនចំណាកស្រុកមិនមែនជាជនខិលខូចទេ ពួកយើងជាមនុស្សឧស្សាហ៍ព្យាយាមដែលបានចាកចេញពីប្រទេសរបស់យើងដើម្បីទៅស្វែងរកជីវិតថ្មីព្រោះនៅប្រទេសយើងកំពុងរងនូវការខ្វះខាតនឹងតម្រូវការជាច្រើន»៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


