ព័ត៌មានអន្ដរជាតិ
ជម្លៀសខ្លួនប្រជាជននៅកោះត្រល់ ក្រោយភ្លៀងធ្លាក់ខ្លាំង១២ម៉ោងជាប់គ្នា
ផ្លូវជាច្រើនខ្សែនៅលើកោះត្រល់ (Phu Quoc) បានទទួលរងការជន់លិចជាខ្លាំង ដោយតំបន់ខ្លះមានកម្ពស់ទឹកដល់១ម៉ែត្រ ក្រោយភ្លៀងធ្លាក់មិនឈប់មិនឈរអស់រយៈពេល១២ម៉ោង។

ភ្លៀង បានចាប់ផ្ដើមធ្លាក់តាំងពីយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ បណ្ដាលឲ្យភូមិចំនួន៣ជន់លិចខ្លាំង មានដូចជា ភូមិ Cay Thong Trong, ភូមិ Cay Thong Ngoai និងភូមិ Ben Tram។ ប្រជាជនមួយចំនួននៅលើកោះត្រល់ បានឲ្យដឹងថា ផ្ទះរបស់ពួកគេត្រូវបានជន់លិច ដោយនៅក្នុងផ្ទះភាគច្រើនលិចត្រឹមកម្ពស់ ២០ ទៅ ៣០សង់ទីម៉ែត្រ ព្រមទាំងមានបំផ្លិចបំផ្លាញរបស់របរប្រើប្រាស់មួយចំនួន។ ពួកគេ បានសម្ដែងក្ដីព្រួយបារម្ភថា កម្ពស់ទឹកជំនន់នេះអាចនឹងកើនឡើងថែមទៀត បើភ្លៀងនៅតែបន្តធ្លាក់។
បុរសម្នាក់ឈ្មោះ Thang ស្ថិតនៅភូមិ Ben Tram បាននិយាយថា វាជាលើកទី១ហើយដែលមានការជន់លិចខ្លាំងបែបនេះ។ លោក បានស្ដីបន្ទោសពីការសាងសង់ច្រើនហួសហេតុនៅក្នុងតំបន់ ដោយប្រើប្រាស់សុទ្ធតែបេតុង ដែលជាហេតុបង្អាក់ទឹកភ្លៀងមិនអាចជ្រាបចូលទៅក្នុងដី ហើយនិងការបង្រួមខ្សែទឹកទន្លេ និងអូរជាច្រើនកន្លែង ដែលធ្វើឲ្យមានលំហូរទឹកយឺត។
មន្ត្រីនៅលើកោះត្រល់ បាននិយាយថា នៅតំបន់ដែលជន់លិចខ្លាំង នឹងមានការជម្លៀសប្រជាជនចេញទៅកាន់កន្លែងមានសុវត្ថិភាព ដើម្បីបង្ការពីគ្រោះថ្នាក់ ហើយខាងក្រុមមន្ត្រីបានរៀបចំកងកម្លាំងដូចជា ទាហាន និងប៉ូលិស សម្រាប់បេសកកម្មនេះរួចរាល់ហើយ។
ស្ថានីយឧតុនិយមខេត្ត Kien Giang ប្រទេសវៀតណាម បានឲ្យដឹងថា គ្រោះធម្មជាតិកើតឡើងកាលពីចុងសប្ដាហ៍នេះ បណ្ដាលមកពីព្យុះត្រូពិចពីសមុទ្រខាងកើត។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កោះត្រល់ទទួលបានកំណើននគរូបនីយកម្មយ៉ាងឆាប់រហ័ស ជាមួយនឹងគម្រោងសាងសង់ផ្ទះ និងបណ្ដុំអគារធំៗជាច្រើន ហើយត្រូវកាត់បន្ថយទំហំស្រះ បឹង ទន្លេ និងស្ទឹង ដែលធ្វើឲ្យបណ្តាញបង្ហូរទឹករបស់ខ្លួនមានសភាពកាន់តែតូចចង្អៀត។ អាស្រ័យហេតុនេះ ជារឿយៗ កោះត្រល់តែងតែទទួលរងនូវទឹកជំនន់នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងទេសចរណ៍៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


