ព័ត៌មានអន្ដរជាតិ
អាជ្ញាធរម៉ាឡេស៊ី ស្ទាក់ចាប់នាវាដឹកប្រេងដែលរត់គេច ក្រោយបុកគ្នានាវាសិង្ហបុរី
សមត្ថកិច្ចម៉ាឡេស៊ី បានស្ទាក់ចាប់នាវាដឹកប្រេងដ៏ធំមួយដែលបិទប្រព័ន្ធតាមដាន និង ព្យាយាមបើករត់គេច បន្ទាប់ពីបុកគ្នាជាមួយកប៉ាល់មួយទៀត។ យោងការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២២ ខែកក្កដា។

ឆ្មាំឆ្នេរសមុទ្រសមុទ្រម៉ាឡើស៊ីបានកំណត់ទីតាំង និងស្ទាក់ចាប់នាវាដឹកប្រេង ដែលមានឈ្មោះថា Ceres I ដែលពាក់ទង់ជាតិ Sao Tome និង Príncipe ដោយប្រើទូកពីរអូសនាវានេះចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី ខណៈនាវានេះបានបុកជាមួយកប៉ាល់ Hafnia Nile ដែលមានបំពាក់ទង់ជាតិសិង្ហបុរីកាលពីថ្ងៃសុក្រ បណ្តាលឱ្យមានការឆាបឆេះនិងរងរបួសសមាជិកនាវិកយ៉ាងតិចពីរនាក់។
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានឲ្យដឹងថា សមាជិកនាវិកទាំងអស់ពីកប៉ាល់និងនាវាត្រូវបានជួយសង្គ្រោះ ប៉ុន្តែនាវា Ceres I បានចាកចេញពីទីតាំងកើតហេតុភ្លាមៗ បន្ទាប់ពីការប៉ះទង្គិចគ្នា។
ឧបទ្ទវហេតុនេះបានកើតឡើងប្រហែល៥៥គីឡូម៉ែត្រភាគឦសាននៃកោះ Pedra Branca ប្រទេសសិង្ហបុរី។ មូលហេតុដែលនាវាដឹកប្រេងដែលមានទង់ជាតិ Sao Tome និង Príncipe ព្យាយាមគេចចេញនិងមូលហេតុនៃការប៉ះទង្គិចគ្នានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយការស៊ើបអង្កេតបន្ថែមទៀតកំពុងត្រូវបានអនុវត្ត។

ចំណែកមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះគឺបណ្ដាលមកពីកប៉ាល់Hafnia Nile ដែលមានទង់ជាតិសឹង្ហបុរី មានផ្ទុក naphtha ដែលជាប្រភេទប្រេងឥន្ធនៈដែលងាយឆេះខ្លាំង។ អាជ្ញាធរដែនសមុទ្រសិង្ហបុរីបានឲ្យដឹងថាមិនមានផលប៉ះពាល់អ្វីឡើយ តែទោះយ៉ាងណាក៏ដោយមន្ត្រីឆ្មាំសមុទ្រម៉ាឡេស៊ី បានរកឃើញកំពប់ប្រេង គ្របដណ្តប់ជុំវិញ ១៧ គីឡូម៉ែត្រក្រឡាពីកន្លែងប៉ះទង្គិចគ្នា។
គួរបញ្ជាក់ផងដែរថា នាវា Ceres I គឺជានាវាដឹកប្រេងឆៅដ៏ធំមួយដែលផ្ទុកលើសចំណុះ ខណៈរបាយការណ៍មួយចំនួនបានបង្ហាញថា វាអាចជាកងនាវាងងឹតដែលដឹកប្រេងពីប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


