Connect with us

សុខភាព

ក្រសួងសុខាភិបាល ពង្រឹង និងតាមដានស្ថានភាពសុខាភិបាលសាធារណៈ នៅខេត្តក្រចេះ

បានផុស

នៅ

ឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាពចំនួន ៥ កន្លែង នៃស្រុកប្រតិបត្តិក្រចេះ និងស្រុកប្រតិបត្តិឆ្លូង ដើម្បីពិនិត្យ និងជំរុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍ ២. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព ៣. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ៤. ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ ៥. ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស ៦. ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល ៧. ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ និង៨. ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ អ្នកស្រីរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ក្នុងការចុះពិនិត្យនោះក៏មានការចូលរួមសម្របសម្រួលពី វេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ និងអនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិទាំង២ និងមានការចូលរួមសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។

គួរបញ្ជាក់ថា ការចុះពង្រឹងនេះមានដំណើរការចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី សាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងទទួលបានការចង្អុលបង្ហាញពី សាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និង វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម