នយោបាយ
តំណាងគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប ជួបសំណេះសំណាល ជាមួយសមាជិក ដើម្បីលើកទិសដៅការងារបន្ត
នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ តំណាងគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប បានជួបសំណេះសំណាល ជាមួយសមាជិក ដើម្បីលើកទិសដៅការងារបន្តសម្រាប់ឆ្នាំថ្មី។


លោក ហែម សុវត្ថិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនគណបក្សទទួលបន្ទុកតំបន់ Troyes និង Centre Val de Loir សាធារណរដ្ឋបារាំង បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សរបស់សាខាគណបក្សប្រចាំតំបន់ Centre Val de Loir និងប្រកាសសមាសភាពសមាជិក សមាជិកាថ្មី។
ក្នុងជំនួបរវាងក្រុមការងារយុវជនគណបក្សទទួលបន្ទុកតំបន់ Troyes និង Centre Val de Loir ជាមួយសាខាគណបក្ស Centre Val de Loir លោកប្រធានក្រុមការងារ បានសំណេះសំណាល ពិភាក្សាការងារ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំថ្មី។ ព្រមទាំងបានចែកសៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស ទិទានុលេខន៍ ២០២៤ និងវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសាខាគណបក្ស និងសមាជិក សមាជិកាថ្មី ដែលទើបចូលរួមជីវភាពនយោបាយជាមួយសាខាគណបក្សប្រចាំតំបន់ Centre Val de Loir សាធារណៈរដ្ឋបារាំង៕










-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


