បែក​ធ្លាយ​ទិន្នន័យ​ព័ត៌មាន​លម្អិត​កាត​ឥណទាន លេខ​សម្គាល់​អតិថិជន ដែល​ប្រើ​សេវាកម្ម​កក់​សំបុត្រ​យន្តហោះ​និង សណ្ឋាគារ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បែក​ធ្លាយ​ទិន្នន័យ​ព័ត៌មាន​លម្អិត​កាត​ឥណទាន លេខ​សម្គាល់​អតិថិជន ដែល​ប្រើ​សេវាកម្ម​កក់​សំបុត្រ​យន្តហោះ​និង សណ្ឋាគារ

Published

on

Prestige Software ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​និង​ផ្ដល់​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន​កក់​សំបុត្រ​យន្តហោះ និង​សណ្ឋាគារ​ធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ត្រូវបាន​ក្រុម​អ្នក​សុវត្ថិភាព​បច្ចេកវិទ្យា Website Planet រកឃើញថា បាន​លេច​ធ្លាយ​ព័ត៌មាន​ឯកជន​ភាព​របស់​អតិថិជន​ជាច្រើន​លាន​នាក់ ដែលមាន​ដូចជា ឈ្មោះ ព័ត៌មាន​លម្អិត​កាត​ឥណទាន លេខ​សម្គាល់​អតិថិជន និង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ស្នាក់នៅ​របស់​ពួកគេ​។

បើតាម​អ្នកស្រាវជ្រាវ​ក៏បាន​ឲ្យ​ដឹង​ផងដែរ​ថា ការ​បែកធ្លាយ​នេះ​អាច​កើតមាន​តាំងពី​ឆ្នាំ ២០១៣​មកម្ល៉េះ ដែល​បញ្ហា​នេះ​ធ្វើឱ្យមាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នកប្រើប្រាស់​ទាក់ទង​នឹង​ការបោក​បញ្ឆោត ក៏ដូចជា​ការវាយប្រហា​រ​តាមរយៈ​អន​ឡាញ​។ បញ្ហា​នេះ​កើតមានឡើង​ដោយសារតែ​ការកំណត់​មិនបាន​ត្រឹមត្រូវ​នៅក្នុង Amazon Web Services (AWS) ដែលជា​ប្រព័ន្ធ Cloud សម្រាប់​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​របស់​អតិថិជន​ទាក់ទង​នឹង​ការ​កក់​សំបុត្រ​យន្តហោះ ឬ សណ្ឋាគារ​របស់​ពួកគេ​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ប្រសិនបើ​លោកអ្នក​បាន​ប្រើ​សេវាកម្ម​ជាមួយនឹង​ក្រុមហ៊ុន​ដែល​បានលើកឡើង​ខាងលើ​។

សូម​លោកអ្នក​ធ្វើការ​តាមដាន​គណនី​ប័ណ្ណឥណទាន​ដើម្បី​ជៀសវាង​ការប្រើប្រាស់​ដោយ​មិនមាន​ការអនុញ្ញាត និង​សូម​មានការ​ប្រុងប្រយ័ត្ន​នៅ​ពេលដែល​បានទទួល​សារ​ឬ​អ៊ី​មែ​លពី​ក្រុមហ៊ុន​ខាងលើ​ដែល​លោកអ្នក​មិនបាន​ស្នើសុំ​ដើម្បី​ជៀសវាង​ពី​ការ​បោក​បញ្ឆោត​ផ្សេងៗ​៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម