Connect with us

ព័ត៌មានជាតិ

លួចចេញពីកន្លែងចត្តាឡីស័កនៅផ្ទះ អាជ្ញាធរត្រៀមបញ្ជូនម្តាយកូន​២នាក់ទៅតុលាការ

បានផុស

នៅ

ស្ត្រីពីរនាក់បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ពេលនេះ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួន និងបញ្ជូនបុគ្គលទាំងពីរឱ្យទៅបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ស្ត្រីទាំងពីរជាម្តាយនិងកូនមានឈ្មោះ កុប ម៉ារី អាយុ ៦០ ឆ្នាំ ជាអាជីវករផ្សារដើមគ និងកូនស្រីឈ្មោះ ម៉ក់ រុំរីសា អាយុ១៩ឆ្នាំ ជាអាជីវករផ្សារដើមគ។

បើតាមរដ្ឋបាលខណ្ឌបានបន្តថាករណីនេះរដ្ឋបាលខណ្ឌជ្រោយចង្វារបានស្នើសុំគោលការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ​ធ្វើការឃាត់ខ្លួននិងបញ្ជូនបុគ្គលទាំងពីររូបខាងលើឲ្យបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅស្ថិតនៅក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម