ព័ត៌មានអន្ដរជាតិ
ការរញ្ជួយដី បង្កើនការគំរាមកំហែងដល់ទេសចរណ៍ថៃ
ក្រុមអ្នកជំនាញបានលើកឡើងថា គ្រោះរញ្ជួយដី ៧,៧ រុិចទ័រ ដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ា ហើយបណ្ដាលឱ្យមានរលករំញ័រដល់ក្រុងបាងកកនៃប្រទេសថៃ កាលពីថ្ងៃសុក្រនោះ នឹងបង្កើនការគំរាមកំហែងថ្មីដល់វិស័យទេសចរណ៍របស់ថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ក្នុងក្ដីបារម្ភបែបនេះ សមាគមសណ្ឋាគារថៃបាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិរំពឹងថានឹងធ្លាក់ចុះពី ១០-១៥ ភាគរយ ឬច្រើនជាងនេះ ក្នុងរយៈពេល ២ សប្ដាហ៍ខាងមុខ ខណៈឥទ្ធិពលនៃការរញ្ជួយលើទីក្រុងបាងកក និងកន្លែងទេសចរណ៍ផ្សេងៗទៀត បង្កើនក្ដីបារម្ភផ្នែកសុវត្ថិភាព និងមនោសសញ្ចេតនារបស់ភ្ញៀវទេសចរ។
ប្រធានសមាគម លោក Thienprasit Chaiyapatranun បាននិយាយថា ប្រហែល ១០ ភាគរយ នៃភ្ញៀវទេសចរបរទេស បានចេញពីសណ្ឋាគារភ្លាមៗបន្ទាប់ពីការរញ្ជួយដី។ យ៉ាងណាមិញ លោកនិយាយថា ភ្ញៀវទេសចរមួយចំនួនក្រោយមក បានត្រឡប់មកវិញ ដោយសារតែគ្មានជម្រើសផ្សេងទៀត។
លោកបន្តថា ផលប៉ះពាល់រយៈពេលខ្លីសម្រាប់វិស័យទេសចរណ៍ថៃនោះ បណ្ដាលមកពីក្ដីបារម្ភសុវត្ថិភាព ហើយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចទេសចរណ៍របស់ថៃ ជាពិសេសវិស័យការងារ។
គួរគូសបញ្ជាក់ថា គ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ (២៨ មីនា) បានសម្លាប់មនុស្សប្រមាណជិត ៣ ០០០ នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃទី ៣១ ខែមីនា និងប្រមាណ ១០ នាក់ នៅក្នុងប្រទេសថៃដោយសារការបាក់រលំអាគារកម្ពស់ ៣០ ជាន់ ដែលគេកំពុងសាងសង់ ខណៈមនុស្សរាប់ពាន់នាក់បានបាត់ខ្លួន ភាគច្រើននៅមីយ៉ាន់ម៉ា ឬមិនទាន់ជួយសង្រ្គោះពីក្នុងគំនរបាក់បែក។

ក្រោយហេតុការណ៍នេះកើតឡើង អាជ្ញាធរថៃបានធានាដល់ភ្ញៀវទេសចរបរទេស។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ដោយបន្ថែមថា រដ្ឋាភិបាលបានបញ្ជាឱ្យធ្វើការត្រួតពិនិត្យសុវត្ថិភាពនៃសណ្ឋាគារ និងតំបន់ទេសចរណ៍សំខាន់ៗ។
គួររំឭកថា អ្នកជំនាញថៃបានព្រួយបារម្ភខ្លាំងរួចម្ដងហើយកាលពីដើមឆ្នាំនេះ នៅពេលភ្ញៀវទេសចរចិនជាច្រើនលុបចោលដំណើរកំសាន្តរបស់ខ្លួនក្នុងប្រទេសនេះ ជុំវិញករណីឧក្រិដ្ឋកម្មជួញដូរមនុស្សទៅមីយ៉ាន់ម៉ាដោយប្រើប្រាស់ថៃជាច្រកផ្លូវ ពាក់ព័ន្ធនឹងករណីចាប់ខ្លួនតួសម្ដែង និងម៉ូដែលចិន។ ក្រោយការណ៍នេះ អាជ្ញាធរថៃបានបើកការបង្រ្កាបទ្រង់ទ្រាយធំលើកន្លែងបោកប្រាស់អនឡាញតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង និងបានកាត់បន្ថយចំនួនថ្ងៃនៃការចូលមកប្រទេសថៃដោយគ្មានទិដ្ឋាការជាដើម។
លោក Thienprasit បាននិយាយថា ការកក់សណ្ឋាគារក្នុងអំឡុងពេលពិធីសង្រ្កាន្តថៃនៅខែក្រោយ ក៏ស្ថិតនៅក្នុងស្ថានភាពមិនល្អទេបើធៀបនឹង ២ ឆ្នាំមុន ហើយការព្រួយបារម្ភសុវត្ថិភាពក្រោយរញ្ជួយដីអាចប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវបរទេសថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


