ព័ត៌មានអន្ដរជាតិ
ណេ តាន់យ៉ាហ៊ូ សន្យាឲ្យមេដឹកនាំហាម៉ាសរួចជីវិតដោយសុវត្ថិភាព ក្រោមលក្ខខណ្ឌនៃការរំសាយអាវុធ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានដាក់ចេញនូវសំណើមួយ ដែលអនុញ្ញាតឲ្យមេដឹកនាំក្រុមហាម៉ាសចាកចេញពីតំបន់ហ្គាហ្សាដោយសុវត្ថិភាព ប៉ុន្តែលុះត្រាតែក្រុមសកម្មប្រយុទ្ធនេះយល់ព្រមទម្លាក់អាវុធចុះចាញ់។

ថ្លែងនៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអាទិត្យទី៣០ខែមីនា លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីដំណោះស្រាយចុងក្រោយមួយ ដែល«មេដឹកនាំក្រុមហាម៉ាស នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញ យើងនឹងធានាបាននូវសន្តិសុខទូទៅនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយយើងនឹងអនុញ្ញាតឲ្យអនុវត្តផែនការលោក ត្រាំ (ប្រធានាធិបតីអាមេរិក) សម្រាប់អន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត»។
រដ្ឋាភិបាលអ៊ីស្រាអែល បានទទូចជាយូរមកហើយថា ក្រុមហាម៉ាសដែលជាអង្គការភេរវជនដែលមានការគាំទ្រដោយអ៊ីរ៉ង់ ត្រូវតែរំសាយអាវុធដើម្បីឲ្យកិច្ចប្រឹងប្រែងសន្តិភាពសម្រេចទៅមុខបាន។ ទោះជាយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា សម្ពាធយោធាលើក្រុមហាម៉ាសកំពុងបង្ហាញប្រសិទ្ធភាព ដោយធ្វើឲ្យសមត្ថភាពយោធា និងអភិបាលកិច្ចរបស់ក្រុមសកម្មប្រយុទ្ធចុះខ្សោយ ខណៈបង្កើតលក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។
មេដឹកនាំអ៊ីស្រាអែល បានបញ្ជាក់ទៀតថា គណៈរដ្ឋមន្ត្រីសន្តិសុខបានសម្រេចចិត្តទាំងយប់ ដើម្បីបង្កើនសម្ពាធយោធា បើទោះជាមានការរិះគន់ខ្លាំងពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ។
ដោយបដិសេធការចោទប្រកាន់ថារដ្ឋាភិបាលមិនផ្តល់អាទិភាពដល់ការវិលត្រឡប់របស់ចំណាប់ខ្មាំង លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖ «យើងកំពុងធ្វើការ និងមានបំណងនាំយកពួកគេមកវិញ។ រហូតមកដល់ពេលនេះ ការរួមបញ្ចូលគ្នានៃសម្ពាធយោធា និងនយោបាយ គឺជាកត្តាតែមួយគត់ដែលធានាការដោះលែងចំណាប់ខ្មាំង»។

កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយប្រហារនៅតំបន់ហ្កាហ្សាវិញចាប់តាំងពីថ្ងៃទី១៨ខែមីនា ដោយបានបញ្ចប់បទឈប់បាញ់ជាមួយក្រុមហាម៉ាសដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៩ខែមករា។
ស្ថានការណ៍នៅហ្គាហ្សាបានបង្កការព្រួយបារម្ភជាអន្តរជាតិ ដោយមេដឹកនាំពិភពលោកបានអំពាវនាវឲ្យភាគីទាំងពីរចូលរួមក្នុងការសន្ទនា។ យ៉ាងណាមិញ វិបត្តិមនុស្សធម៌នៅតែបន្តកាន់តែអាក្រក់ទៅៗ ដោយជនស៊ីវិលរាប់ម៉ឺននាក់កំពុងរងគ្រោះព្រោះការបាញ់បោះគ្នារវាងអ៊ីស្រាអែល-ហាម៉ាស។ អ៊ីស្រាអែលបានអះអាងថា ខ្លួននឹងមិនបញ្ឈប់ប្រតិបត្តិការយោធាឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ចាត់ចោល ខណៈក្រុមហាម៉ាសវិញបានប្តេជ្ញាបន្តការតស៊ូប្រឆាំងនឹងកម្លាំងអ៊ីស្រាអែលដល់ទីបំផុត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


