Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​១៤​មិថុនា​នេះ ​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​សង្កាត់​ព្រែក​៩៣% សង្កាត់​សំរោង​១០០%

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នេះ​១​សង្កាត់​ព្រែក​ព្នៅ​បើ​គិត​ជា​ភាគរយ​ស្មើ​៩៣% ចំណែក​សង្កាត់​សំរោង បាន​ចុះ​ធ្វើ​កំណត់ហេតុ​រុះរើ និង​ចល័ត​ចេញ ដោយ​ខ្លួនឯង​ចំនួន​៦៣​បែ​ស្មើ​១០០%​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការចុះ​អនុវត្តតាម​លិខិត​លេខ ០៣៨/២១ សជណ​.​ច ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរុះរើ ឬ​ចល័ត​បែ​ចិ​ញ្ជឹ​ម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ផ្សព្វផ្សាយ​និង​ព​ន្លឿន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួនឯង​រុះរើ​ឲ្យ​បាន​ឆាប់​ដើម្បី​អាជ្ញាធរ​ស្រួល​គ្រប់គ្រង​។

ជា​លទ្ធផល​ជនជាតិ​វៀតណាម​ដែល​បាន​រុះរើ និង​ចល័ត​ដោយ​ស្ម័គ្រចិត្ត​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នេះ​១-​សង្កាត់​ព្រែក​ព្នៅ មាន​សរុប​២៥៩​ផ្ទះ និង​បែ ក្នុងនោះ​យើង​បាន​ចុះ​ធ្វើ​កំណត់ហេតុ​រុះរើ​ម្ចាស់​ផ្ទះទឹក ចំនួន​២៤២​ផ្ទះ នៅសល់​១៧​ផ្ទះ​ទៀត កំពុង​រុះរើ​លើ​១០០% ប៉ុន្តែ​រុះរើ​ពុំទាន់​ហើយ បើ​គិត​ជា​ភាគរយ​ស្មើ​៩៣%​។ ២-​សង្កាត់​សំរោង មាន​សរុប​ចំនួន​៦៣​ផ្ទះ និង​បែ បាន​ចុះ​ធ្វើ​កំណត់ហេតុ​រុះរើ និង​ចល័ត​ចេញ ដោយ​ខ្លួនឯង​ចំនួន​៦៣​បែ​ស្មើ​១០០%. សរុប​ផ្ទះទឹក​ចំនួន​ផ្ទះ និង​បែ​ត្រី​ចំនួន ៣២២​ផ្ទះ និង​បែ ក្នុង​នោះបាន​រុះរើ​ដោយ​ខ្លួនឯង​ចំនួន​៣០៥​ផ្ទះ និង​បែ នៅសល់​១៧​ផ្ទះ​បែ​ទៀត​កំពុង​រុះរើ​១០០%​ដោយ​ខ្លួនឯង ប៉ុន្តែ​ពុំ​ទាន់​រុះរើ​ហើយ បើ​គិត​ជា​ភាគរយ​ស្មើ​៩៥%៕

ដោយ ៖ លី មុន្នីឧត្តម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម