Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​០៧​ករណី​ ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ និង​ជាសះស្បើយ​ជំងឺ​កូ​វីដ​១៩​ចំនួន​០៤​នាក់​បន្ថែម​ទៀត នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​។ ដោយ​គិត​ត្រឹម​១៧​និង​០០​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​១៥២​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ១២៩​ករណី​និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ២៣​ករណី​និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៦៨​ករណី​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៨២​នាក់​និង​ស្លាប់​ចំនួន ០២​នាក់​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»​។​

រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្ត​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់​និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល​និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

ដោយ​ ៖​ ចាន់ ធី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង២៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ២៨ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៣៦ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៤៨ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម