Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​លេប​ត្របាក់​ចំណតរថយន្ត​ក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​មនុស្សម្នាក់​បាន​ស្លាប់​ក្នុង​គំនរ​ភ្លើង

បានផុស

នៅ

ភ្នំពេញ ៖ ចំណតរថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​យ៉ាង​សន្ធោសន្ធៅ បំផ្លាញ​រថយន្ត​អស់​ជា​ច្រើន​គ្រឿង និង​បណ្តាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​ក្នុង​គំនរ​ភ្លើង​យ៉ាង​អាណោចអាធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣និង​៤៥​នាទី​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​ត្រង់​ចំណុច​ចំណតរថយន្ត​ក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ក្បែរ​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឮសូរ​សម្លេង​ផ្ទុះ​ចេញពី​ចំណតរថយន្ត​ក្រុង ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ចេញ​ផ្សែង​មក​ក្រៅ​មាន​អណ្តាត​ភ្លើង ទើប​ប្រជាពលរដ្ឋ រួម​ទាំង​បុគ្គលិក​ក្រុមហ៊ុន យក​បំពង់​ពន្លត់អគ្គីភ័យ​ជាច្រើន​បំពង់ មក​បាញ់​តែ​ទប់ស្កាត់​មិនបាន បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​រាយការណ៍​ទៅ​កម្លាំង​ការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ ដើម្បី​អន្តរាគមន៍។

ក្នុង​ប្រតិបត្តិ​ការ​នេះ កម្លាំង​ការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញ​រថយន្ត​ចំនួន​២១​គ្រឿង និង​ប្រើប្រាស់​អស់​ចំនួន​៦៣​គ្រឿង។

​រថយន្ត​របស់​ក្រសួងមហាផ្ទៃ ចំនួន​២​គ្រឿង ប្រើ​ប្រាស់​អស់​៤​រថយន្ត​។ រថយន្ត​របស់​ទីក្រុង​ជ្រោយចង្វារ​ចំនួន​១០​គ្រឿង ប្រើ​ប្រាស់​អស់​ចំនួន​២០​រថយន្ត​និង រថយន្ត​របស់​ទីក្រុង​អូ​ឡាំ​ព្យា​ចំនួន​២​គ្រឿង ប្រើ​ប្រាស់​អស់​ចំនួន​៤​រថយន្ត។

ចំពោះ​ការខូចខាត​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ ​បាន​បំផ្លាញ​រថយន្តក្រុង​រប​ស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ចំនួន​២៣​គ្រឿង​ទាំងស្រុង និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម។ ក្នុង​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​នេះ​ កម្លាំង​ប្រើ​រយៈពេល​២​ម៉ោងជាង ទើប​អគ្គីភ័យ​រលត់​ទៅ​វិញ​ជា​ស្ថាពរ នៅ​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច នា​ថ្ងៃខែ​ឆ្នាំ​ដដែល។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្វែងរក​អត្តសញ្ញាណ ឱ្យ​ក្រុម​គ្រូ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ពាក់ព័ន្ធ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅ​ឡើង​ទេ​៕

ដោយ ៖ ឃិត សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២៧ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម