ព័ត៌មានអន្ដរជាតិ
ក្លិនសាកសពស្អុយរលួយ សាយភាយក្នុងទីក្រុង Mandalay ខណៈតួលេខមនុស្សស្លាប់ នឹងហក់ឡើងខ្ពស់
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ា យ៉ាងដំណំកាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ សម្លាប់មនុស្សរាប់ពាន់នាក់ ខណៈពេលនេះ ក្រុមរុករកនៅតែបន្តធ្វើប្រតិបត្តិការជួយសង្គ្រោះនិងស្វែងរកមនុស្សបន្ថែមទៀត ទាំងដែលក្លិនសាកសពស្អុយរលួយ កំពុងសាយភាយនៅក្នុងទីក្រុងធំលំដាប់ទី២របស់មីយ៉ាន់ម៉ា គឺ Mandalay។

គិតត្រឹមថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានកើនឡើងដល់ប្រមាណ ២ ៩៤០នាក់ និងរបួសជាង ៣ ៤០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សមាគមសំឡេងប្រជាធិបតេយ្យភូមា ខណៈរបាយការណ៍ពីរបបសឹកយោធា បានបង្ហាញតួលេខអ្នកស្លាប់ចំនួន ១ ៦៤៤នាក់ គិតត្រឹមថ្ងៃទី៣០ខែមីនា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់អាចហក់ឡើងខ្ពស់ទៀត ព្រោះមានមនុស្សច្រើននៅជាប់ក្រោមគំនរអគារបាក់រលំ ចំណែកអ្នកខ្លះអាចបាត់បង់ជីវិតនៅតាមតំបន់ឆ្ងាយៗពិបាកទៅដល់។ ណាមួយ ដោយសារតែប្រទេសនេះញាំញីដោយសង្គ្រាម ទើបធ្វើឲ្យប្រតិបត្តិការសង្គ្រោះត្រូវជួបឧបសគ្គ។

ពេលដែលកើតរញ្ជួយដីដំបូង មិនទាន់មានជំនួយពីបរទេសឡើយ ដូច្នេះក្រុមសង្គ្រោះក្នុងស្រុកត្រូវបង្ខំចិត្តពុះពារធ្វើប្រតិបត្តិការយ៉ាងលំបាក ដោយអ្នកខ្លះត្រូវប្រើដៃទទេ ដើម្បីរើដុំថ្មជួយសង្គ្រោះមនុស្ស។
អ្នកក្រុង Mandalay ត្រូវរងទុក្ខដោយសារតែគ្រោះមហន្តរាយដ៏អាក្រក់នេះ។ ពួកគេត្រូវបង្ខំចិត្តដេកហាលខ្យល់នៅខាងក្រៅ ហើយត្រូវស៊ូទ្រាំនឹងក្លិនសាកសពស្អុយរលួយសាយភាយពេញផ្លូវ។

សូមជម្រាបថា ជំនួយអន្តរជាតិកំពុងចាប់ផ្តើមដឹកទៅដល់មីយ៉ាន់ម៉ា ដោយប្រទេសមួយចំនួន ដូចជា ឥណ្ឌា ចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី បានបញ្ជូនក្រុមជួយសង្គ្រោះ និងការផ្គត់ផ្គង់។
ចំណែកសហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយទឹកនប្រាក់ ២លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់ជាច្រើននៅតែរាយការណ៍ពីការខ្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខអ្នកស្លាប់នៅមីយ៉ាន់ម៉ា កើនឡើងជិត ៣ ០០០នាក់ហើយ ព្រោះគ្រោះរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


