កីឡា
Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ
អតីតខ្សែការពារ Barcelona និងបច្ចុប្បន្នជាអ្នកចាត់ការក្រុម Inter Miami លោក Javier Mascherano បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ក្នុងការជ្រើសរើសកីឡាករល្អបំផុត រវាង Lionel Messi និង Cristiano Ronaldo។

លោក Mascherano បានឆ្លើយដោយមិនលាក់លាម ដោយលោកបានជ្រើសរើសយក Leo Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយលោកក៏បានលើកជាឧទាហរណ៍មួយយ៉ាងភ្ញាក់ផ្អើលផងដែរ ថាបើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ ទៅលេងជាខ្សែការពារវិញ ក៏គាត់អាចក្លាយជាខ្សែការពារល្អដាច់គេដែរ។
ទាក់ទងនឹងរឿងខាងលើ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ ESPN លោក Mascherano ត្រូវបានគេឱ្យជ្រើសរើសម្នាក់ រវាង Messi និង Ronaldo ថានរណាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ភ្លាមនោះលោកបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ «អ្នកមិនចាំបាច់សួរអំពីរឿងនេះទេ។ ខ្ញុំគិតថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ វាគ្មានកីឡាករណា អាចធ្វើបានដូចគាត់ឡើយ។ វាគឺមិនអាចទៅរួចទេ។ រយៈពេល ២០ ឆ្នាំ ដែលគាត់ឈរជាអ្នកស៊ុតបញ្ចូលទីកំពូល និងការលេង។ គាត់គឺជាកីឡាករមានទាំងព្រម។ គាត់អាចលេងទាំងជាខ្សែប្រយុទ្ធ ជាខ្សែបម្រើ។ ប្រសិនបើអ្នកដាក់គាត់លេងជាខ្សែការពារ គាត់នឹងក្លាយជាខ្សែការពារល្អបំផុតថែមទៀត ខ្ញុំអាចធានាជូនអ្នកបាន»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


