ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបន្តការវាយប្រហារតាមអាកាសទោះបីមានរញ្ជួយដីក៏ដោយ
កាសែត Bangkok Post នៅថ្ងៃទី៣១ខែមីនានេះបានឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ាបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួន បើទោះបីជាមានការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសក៏ដោយ ដែលបណ្ដាលឲ្យក្រុមឧទ្ទាមចំនួន៧នាក់ត្រូវបានសម្លាប់។

ការរញ្ជួយដីកម្រិត៧.៧ រ៉ិចទ័រ កាលពីថ្ងៃសុក្រ ដែលឆក់យកជីវិតមនុស្សជិតបីពាន់នាក់មកដល់ពេលនេះ និងបំផ្លាញផ្ទះ និងអគាររាប់ពាន់ខ្នង បានជំរុញឱ្យក្រុមប្រដាប់អាវុធមួយចំនួនផ្អាកអរិភាព ខណៈពេលដែលប្រទេសខ្លួនកំពុងដោះស្រាយវិបត្តិ។ ប៉ុន្តែក្រុមយុទ្ធជនមកពីកងទ័ពរំដោះប្រជាជន Danu ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចសកម្មនៅក្នុងរដ្ឋ Shan ភាគខាងជើង បាននិយាយថា ពួកគេត្រូវបានវាយប្រហារតាមដែនអាកាសភ្លាមៗបន្ទាប់ពីការរញ្ជួយដីបានកើតឡើង។
សមាជិកម្នាក់របស់ Danu បានប្រាប់ AFP ថា យន្តហោះយោធាចំនួន ៥ គ្រឿងបានវាយប្រហារមូលដ្ឋានរបស់ពួកគេក្នុងសង្កាត់ Naungcho ដោយបានសម្លាប់អ្នកប្រយុទ្ធ ៧ នាក់ ក្នុងនោះមានទាហានស្រី៥នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ លើសពីនេះក៏មានរបាយការណ៍ពីការវាយប្រហារតាមអាកាសផ្សេងទៀតចាប់តាំងពីការរញ្ជួយដីមក ប៉ុន្តែ AFP មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតបានទេ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានងាកទៅរកការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើង ខណៈដែលខ្លួនព្យាយាមដណ្តើមយកទឹកដីពីក្រុមអ្នកប្រយុទ្ធប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ នៅក្នុងសង្គ្រាមស៊ីវិលនេះ យោធាបានរងបរាជ័យក្នុងសមរភូមិដ៏ធំក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក ដោយបាត់បង់ការគ្រប់គ្រងលើទឹកដីជាច្រើនកន្លែង។ ទោះបីកងកម្លាំងជើងគោករបស់ខ្លួនចាញ់ប្រៀប យោធាមីយ៉ាន់ម៉ានៅតែរក្សាបាននូវឧត្តមភាពផ្លូវអាកាស ដោយសារយន្តហោះចម្បាំងដែលផ្តល់ដោយរុស្ស៊ីជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន និងជាអ្នកផ្គត់ផ្គង់អាវុធធំ។
យោងតាមអង្គការមិនរកប្រាក់ចំណេញ Armed Conflict Location and Event Data (ACLED) ចំនួននៃការវាយប្រហារតាមផ្លូវអាកាសរបស់យោធាទៅលើជនស៊ីវិលបានកើនឡើងជិត ៨០០ដង ក្នុងឆ្នាំ២០២៤ សម្រាប់សង្រ្គាមស៊ីវិលដែលអាយុកាល ៤ ឆ្នាំមកនេះ។ តួលេខនេះគឺច្រើនជាងបីដងកាលពីឆ្នាំ២០២៣ ហើយ ACLED បានព្យាករថា របបយោធានឹងបន្តពឹងផ្អែកលើការវាយប្រហារតាមអាកាសបន្ថែមទៀត ខណៈការវាយប្រហារតាមដីគោកកំពុងចាញ់ប្រៀបសត្រូវ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


