Connect with us

ព័ត៌មានជាតិ

ឆេះ​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​២៣​គ្រឿង ស្លាប់​មនុស្ស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ

បានផុស

នៅ

ភ្នំពេញ ៖ រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​២៣​គ្រឿង​ របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បាន​ឆេះ​ទាំងស្រុង​និង​ប្រទះ​ឃើ​ញ​លលាដ៍ក្បាល មនុស្ស​ស្លាប់​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិត​ត្រង់​ចំណុច​ចំណតរថយន្ត​ក្រុង​ខាង​លើ​ក្បែរ​គល់​ជ្រោយ​ចង្វារ​(​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន )​ក្នុងភូមិ​៣​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឮសូរ​សម្លេង​ផ្ទុះ​ចេញពី​ចំណតរថយន្ត​ក្រុង ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ចេញ​ផ្សែង​មក​ក្រៅ​មាន​អណ្តាត​ភ្លើង ទើប​ប្រជាពលរដ្ឋ រួម​ទាំង​បុគ្គលិក​ក្រុមហ៊ុន យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បំពង់ មក​បាញ់​ពន្លត់​តែ​ទប់​ស្កាត់​មិនបាន​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក៏​រាយការណ៍​ទៅ​កម្លាំង​ការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​អន្តរាគមន៍​។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​៣៥​គ្រឿង ក្នុង​នោះ​មាន រថយន្ត​របស់ ការិយាល័យ បង្ការ និង ពន្លត់​អគ្គិភ័យ​ចំនួន​២១​គ្រឿង រថយន្ត​របស់​ក្រសួងមហាផ្ទៃ ចំនួន​២​គ្រឿង រថយន្ត​របស់​ទីក្រុង​ជ្រោយ​ចង្វារ​ចំនួន​១០​គ្រឿង និង រថយន្ត​របស់​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន​២​គ្រឿង។

ចំពោះ​ការខូចខាត​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​បំផ្លាញ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ចំនួន​២៣​គ្រឿង​និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការណ៍​ពន្លត់​អគ្គិភ័យ​នេះ​រលត់​ទៅ​វិញ​ជា​ស្ថាពរ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នា​ថ្ងៃខែ​ឆ្នាំ​ដដែល។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្វែងរក​អត្តសញ្ញាណ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំពោះ​មូល​កំពុង​ស្រាវជ្រាវ​បន្ត​៕

ដោយ ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម