ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា៖ ទឹក៤ដបជួយក្មេងស្រីឲ្យរស់ ទោះជាប់ក្រោមគំនរបាក់បែករហូត៥០ម៉ោង
ក្មេងស្រីម្នាក់បានរួចជីវិតដោយអព្ភូតហេតុបន្ទាប់ពីរយៈពេល៥០ម៉ោង (ជាង២ថ្ងៃនិង២យប់) ជាប់ក្នុងសណ្ឋាគារដែលបាក់រលំដោយសាររញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយរបស់ការសែត Kenh14.vn នៅថ្ងៃទី៣១ខែមីនានេះ។

ក្មេងស្រីនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះជួយសង្គ្រោះបានទាំងនៅរស់រានមានជីវិតដ៏មិនគួរឲ្យជឿ បន្ទាប់ពីជាប់អស់រយៈពេលជាង៥០ម៉ោង នៅក្រោមគំនរសណ្ឋាគារបាក់បែកក្នុងទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃការរញ្ជួយដីដ៏ខ្លាំងមហិមានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថាជនរងគ្រោះបានជាប់ក្នុងគំនរបាក់បែករយៈពេលជាង២ថ្ងៃ។ ពេលរកឃើញក្មេងស្រីមានសភាពទន់ខ្សោយខ្លាំងតែមិនភ័យស្លន់ស្លោ ដែលមើលទៅនាងហាក់មានឆន្ទៈរឹងមាំនិងខំប្រឹងរស់រានមានជីវិត។
បើតាមសម្ដីក្មេងស្រីប្រាប់ក្រុមអ្នកជួយសង្គ្រោះថា នាងអាចនៅរស់បានគឺដោយសារតែមានដបទឹកចំនួនបួនដបនៅក្នុងបន្ទប់របស់នាង ដែលអាចទ្រទ្រង់ជីវិតរបស់នាងបានរហូតដល់ក្រុមជួយសង្គ្រោះរកឃើញ។
បើតាមក្រុមអ្នកជួយសង្គ្រោះនៅសល់មនុស្ស៥នាក់ទៀតជាប់ក្នុងសណ្ឋាគារនេះ ក្នុងនោះមានជនជាតិចិន២នាក់ ហើយក្នុងចំណោមមនុស្សដែលត្រូវបានជួយសង្គ្រោះមានតែក្មេងស្រីម្នាក់នេះប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
គួរបញ្ជាក់ថា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវវាយប្រហារប្រទេសមីយ៉ាន់ម៉ា ស្ថានភាពជួយសង្គ្រោះនៅមីយ៉ាន់ម៉ានៅតែតានតឹងខ្លាំង ខណៈមកដល់ថ្ងៃនេះមានអ្នកស្លាប់ជិត៣ពាន់នាក់ និងរាប់សិបនាក់នៅតែបាត់ខ្លួនក្រោមគំនរបាក់បែកនៅឡើយ។ ប្រទេសជិតខាង និងបណ្ដាប្រទេសនានាបានកំពុងប្រកាសផ្ដល់ជំនួយជាក្រុមជួយសង្ក្រោះ សម្ភារៈ និង ថវិការផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


