ព័ត៌មានជាតិ
ស្ថានឯកអង្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាទ្បេស៊ី ប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរ ទៅចាក់វ៉ាក់សាំង
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ពលរដ្ឋ ពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលមិនទាន់បានចាក់វ៉ាក់សាំង អាចទៅចាក់បាន ទោះបីមិនស្របច្បាប់ក៏ដោយ។
បើតាមស្ថានទូត រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចអនុញ្ញាតឲ្យជនបរទេសគ្មានឯកសារស្របច្បាប់ទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ កំពុងរស់នៅទីក្រុងតូឡាឡាំពួ និងរដ្ឋ Selangor ហើយមិនបានចុះឈ្មោះចាក់វាក់សាំងតាមរយៈ MySejahtera: App: អាចទៅចាក់វ៉ាក់សាំងកូវីដ១៩បាន ដោយឥត គិតថ្លៃ ដោយមិនចាំបាច់ធ្វើការណាត់ជួបជាមុន នៅតាមមណ្ឌលវ៉ាក់សាំងជាង៥០ កន្លែង ក្នុងទីក្រុងគូឡាឡាំពួ និងរដ្ឋ Selangor ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ តទៅ ដែលក្រុមការងារបច្ចេកទេសទទួលបន្ទុកការចាក់វ៉ាក់សាំងនឹងផ្ដល់បញ្ជីឈ្មោះ មណ្ឌលវ៉ាក់សាំងនៅពេលក្រោយ ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលម៉ាឡេស៊ីបាន និងកំពុងសហការជាមួយអង្គការក្នុងស្រុកនានា ដើម្បីរៀបចំការចាក់វ៉ាក់សាំងចល័ត នៅតាមទីតាំង ដែលជនបរទេសគ្មានឯកសារស្របច្បាប់កំពុងរស់នៅផងដែរ។
ដើម្បីជួយសម្របសម្រួលដល់ការរៀបចំចាក់វ៉ាក់សាំងនេះ ស្ថានទូតសហការជាមួយអង្គការក្នុងស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគ្មានឯកសារស្នាក់នៅស្របច្បាប់ទាំងអស់ ចុះឈ្មោះជាមួយ តំណាងស្ម័គ្រចិត្តរបស់ស្ថានទូតនៅតាមតំបន់មួយចំនួនដូចជា៖
ទី១. អ្នករស់នៅទីក្រុងគូឡាឡាំពួ តំបន់ Kang តំបន់ Kapar និង Puchong ចុះឈ្មោះជាមួយ លោក Mat Halim (លេខទូរសព្ទ 0129752523)។
ទី២. អ្នករស់នៅតំបន់ Kamping Delek ចុះឈ្មោះជាមួយលោក Ab Rahman (លេខទូរសព្ទ 0165524413)។
ទី៣. អ្នករស់នៅតំបន់ Serdang តំបន់ Banting, តំបន់ Sijangkang:តំបន់ Kajang និងតំបន់ Salak Tingg ចុះឈ្មោះជាមួយលោក Ahmad Nazri Bin Abdullah (លេខទូរសព្ទ 0129800242 (WhatsApp) ឬ 01133678232)។
ទី៤. អ្នករស់នៅតំបន់Sungai Bulon តំបន់ Rawang ចុះឈ្មោះជាមួយ លោក Abrahman Riduan (លេខទូរសព្ទ 0133740304) លោក Saufi Bin Abd Wahab (លេខទូរសព្ទ 0107776782) និងលោក Ihsan Bin Dahlan (លេខ ទូរសព្ទ 0162861499)។
ចំពោះអ្នកដែលមិនរស់នៅក្នុងតំបន់ ដែលបានរៀបរាប់ខាងលើ ត្រូវទំនាក់ទំនងទៅតំណាងស្ម័គ្រចិត្ត របស់ស្ថានទូត ដែលនៅជិតតំបន់ ដែលខ្លួនរស់នៅជិតបំផុត។ ជាមួយគ្នានោះ ស្ថានទូតបានអំពាវនាវឲ្យប្រជាពលរដ្ឋ ពលករ-ពលការិនីទាំងអស់ជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត ផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី