Connect with us

ព័ត៌មានជាតិ

ប្រគល់រយន្តដឹកវ៉ាក់សាំង​ចំនួន​២០គ្រឿង​ ជូនមន្ទីរសុខា​ភិបាលរាជធានី-ខេត្ត

បានផុស

នៅ

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ នឹងមានពិធីប្រគល់រយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១៣ នៅឃ្លាំងឱសថកណ្តាល (CMS) ហើយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ចាប់ពី១២ ដល់១៧ ឆ្នាំ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទិញរថយន្តសម្រាប់ដឹកវ៉ាក់សាំងចំនួន៤០គ្រឿងបន្ថែមទៀត ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមរបស់សប្បុរសជន។ 

បើតាមសម្ដេចតេជោរថយន្តនេះ ទោះបីមិនដឹកវ៉ាក់សាំងកូវីដ១៩ ក៏យើងអាចដឹកវ៉ាក់សាំងសម្រាប់ចាកឱ្យកូនក្មេងដែរពីព្រោះបច្ចប្បន្នទារកគឺជាប់កាតព្វកិច្ចចាក់វ៉ាក់សាំង៦មុខ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានបញ្ជាទិញរថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដើម្បីប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥។

លោកស្រីបន្តថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់ សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់យើង ដើម្បីដឹកវ៉ាក់សាំងយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ដូច្នេះរថយន្ដនេះ នឹងបម្រើសេវាចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសកាន់តែលឿនរហ័ស៕ ដោយៈកោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច១៩ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣០ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម