Connect with us

ព័ត៌មានជាតិ

ប្រភព​មួយ​បញ្ជាក់​ពី​ការងារ​និស្សិតខ្មែរពីររូប ​ក្រោយ​រៀនចប់​ជំនាញនុយក្លេអ៊ែរ

បានផុស

នៅ

កូនខ្មែរពីររូប អតីតជានិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ ពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី អាចនឹងទទួលបានការងារនៅក្រសួងបរិស្ថាន។ នេះបើតាមការបញ្ជាក់ពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានបញ្ជាក់ប្រាប់កម្ពុជាថ្មីតាមសារ Messenger ថា “សម្រាប់និស្សិតពីររូប ដែលបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅសហព័ន្ធរុស្ស៊ីនោះ  បច្ចុប្បន្នកំពុងស្ថិតក្នុងរយៈពេលចត្តាឡីស័ក្កនៅកម្ពុជា ដូច្នេះពួកគាត់ពុំទាន់ទទួលបានការងារនៅស្ថាប័នណានោះទេបង។ តែអាចនឹងទទួលបានការងារនៅក្រសួងបរិស្ថានកម្ពុជា”។  

កូនខ្មែរពីររូប ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលនៅសហព័ន្ធរុស្ស៊ីនោះ គឺឈ្មោះ កែវ មករា និង កឹម ចាន់ប៉ាលី ជាអតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ហើយបើតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតទាំងពីរបានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់​ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា និស្សិតខ្មែរទាំងពីររូប ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលនៅសហព័ន្ធរុស្ស៊ីនោះ ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននៅមាននិស្សិតខ្មែរ​៦ រូប​ទៀត ដែលបានកំពុងបន្តការសិក្សា​លើជំនាញ​នុយក្លេអ៊ែរ។ 

លោក​សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទនភាព ដែលកម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល។

លោកថា ដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច១៧ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ២៨ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម