Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន៥ បានបិទបញ្ចប់យុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បានផុស

នៅ

​រាជធានី​ខេត្ត​ចំនួន​៥​ បាន​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ជូន​ដល់ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ ខណៈ​ខេត្ត​ចំនួន​២០​ទៀត ​កំពុងដំណើរការ​ចាក់ដូ​ស​ទី​១​ និង​ដូ​ស​ទី​២​នៅឡើយ​។​

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា​នេះ​ថា​ រហូតមក​ដល់ពេលនេះ​ មាន​រាជធានី​ខេត្ត​ចំនួន​៥​ហើយ​ បាន​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​រួមមាន​រាជធានី​ភ្នំ​ពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ​ និង​ខេត្តកោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបាន​បន្តថា ចំណែក​ខេត្ត​២០​ទៀត​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ និង​ដូ​ស​ទី​២​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​។​

យ៉ាងណាក៏ដោយ លោកជំទាវបាន​បន្តទៀតថា ​តាម​ផែនការ​រដ្ឋាភិបាល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​អាយុចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ឱ្យ​រួចរាល់​នៅ​ចុងឆ្នាំ​២០២១​នេះ ​ខណៈ​គិត​ត្រឹម​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២១​នេះ ​ក្រុមគ្រូពេទ្យ​ចាក់​បាន​ចំនួន​៧,៧០៤,៩៨២​នាក់ ​ស្មើនឹង​៧៤.៤២​ភាគរយ ​បើ​ធៀប​នឹង​គោល​ដៅ​១០​លាន​នាក់​។​

លោកជំទាវបាន​បន្ថែមទៀតថា​ បន្ទា​ប់​ពី​បិទ​បញ្ចប់​ការចាក់​ដល់​មនុស្សពេញវ័យ ​រាជធានី​ខេត្ត​ទាំង​៥​នោះ​បាន​បន្ត​ចាក់​ជូន​ដល់​កុមារ​និង​យុវវ័យ​ដែលមាន​អាយុ​១២​ឆ្នាំ​ដល់​អាយុ​១៧​ឆ្នាំ​ ដែល​បានបើក​យុទ្ធនាការ​កាលពី​ថ្ងៃទី​០១​ ខែសីហា ​ឆ្នាំ​២០២១ ។​

លោកជំទាវបាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០១​ រហូតមកដល់​ថ្ងៃទី​៥​ ខែសីហា ​ឆ្នាំ​២០២១​នេះ​ មាន​កុមារ​និង​យុវវ័យ​ចំនួន​១៦៣,១១៣​នាក់​ ស្មើនឹង​៨.២៩​ភាគរយ​ ទទួលបាន​ការចាក់​វ៉ាក់សាំង​លើ​គោលដៅ​ចាក់​ទូ​ទាំ​ង​ប្រទេស​ជិត​២​លាន​នាក់​។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៤​ប្រភេទ ​រួមមានវ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ របស់​ប្រទេស​ចិន វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​ណេ​កា និង​វ៉ាក់សាំង ច​ន​សាន់​ច​ន​សាន់ ​របស់​អាមេរិក​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម