ឧកញ៉ា​ ហ៊ុន ឡាក់ ៖ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃអង្ករនាំចេញ ត្រូវការទុនជាង ២០០លានដុល្លារ ក្នុងការ​ប្រមូលទិញស្រូវ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧកញ៉ា​ ហ៊ុន ឡាក់ ៖ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃអង្ករនាំចេញ ត្រូវការទុនជាង ២០០លានដុល្លារ ក្នុងការ​ប្រមូលទិញស្រូវ

បានផុស

នៅ

លោកឧកញ៉ា​ ហ៊ុន ឡាក់ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានថ្លែងថា រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំអង្ករ ត្រូវការទុនប្រមាណជាង២០០លានដុល្លារ ​ក្នុងការប្រមួលទិញស្រូវ របស់កសិករ ដែលនឹងចូលមកដល់នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ទុនដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់ឲ្យរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ សម្រាប់ស្តុកទុកមានប្រមាណ៥០លានដុល្លារ គឺស្មើប្រមាណ១ ភាគ៤ នៃតម្រូវការទុនសរុប សម្រាប់ការប្រមូលទិញស្រូវ ពីកសិករដែលជាការ ចូលប្រមូលទិញស្រូវស្តុកទុក និងលើកតម្លៃស្រូវ របស់កសិករឲ្យមានស្ថិរភាព។  

លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងនៅថ្ងៃពុធនេះថា កម្ចីដែលផ្តល់ឲ្យដោយ ធនាគារអភិវឌ្ឍន៍ជនបទប្រមាណ៥០លានដុល្លារ ជាកម្ចីដ៏ល្អខ្លាំង សម្រាប់រោងម៉ាស៊ីនកិនស្រូវ និងអ្នកកែច្នៃនាំចេញមួយចំនួន ដើម្បីបង្កើនសមត្ថភាព លើទុនបន្ថែមរបស់ខ្លួន ដែលមានស្រាប់ក្នុងការចូលរួមប្រមូលទិញ និងគាំទ្រដល់ទិន្នផលស្រូវ របស់កសិករបន្ថែមទៀត។

លោកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា «វាសំខាន់ណាស់ ដែលវានឹងបន្ថែមលើទុន របស់រោងម៉ាស៊ីនដែលមានស្រាប់ ព្រោះនៅសល់តែប៉ុន្មានសប្តាហ៍ទៀតនេះ គឺការប្រមូលផលស្រូវប្រាំងនឹងមកដល់ហើយ ហើយជាបន្តបន្ទាប់ទៅវានឹងដល់ស្រូវធ្ងន់ ដូច្នេះបើមានទុនពីធនាគារអភិវឌ្ឍន៍កសិក ម្មនិងនជនបទបានមុន គឺកាន់តែប្រសើរមែនទែន។ ហើយចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានស្នើសុំទៅរាជរដ្ឋាភិបាល ក៏ដូចជាធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ សុំបន្ថែមទុនឲ្យបានច្រើនជាងនេះ ព្រោះនៅពេលដែលយើងមានទុនច្រើន នៅក្នុងដៃយើងអាចធ្វើការប្រមូលទិញស្រូវស្តុកទុកបានច្រើន សម្រាប់ក្រោយការប្រមូលផលហើយ គឺយើងអាចមានស្រូវនៅក្នុងស្តុកដើម្បីកែច្នៃជា អង្ករបំរើឲ្យការនាំចេញបានច្រើន»។ 

លោកឧកញ៉ា ហ៊ុន ឡាក់ បានបន្តថា បើសិនជាកញ្ចប់ថវិកា របស់រាជរដ្ឋាភិបាល បានត្រៀមផ្ដល់ឱ្យរោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុន នាំចេញអង្ករបានមុននោះ គឺវាមានលក្ខណៈ ប្រសើរណាស់សម្រាប់ជួយ ដល់រោងម៉ាស៊ីនកិនស្រូវនឹងក្រុមហ៊ុននាំចេញអង្ករ មានលទ្ធភាពប្រមូល ទិញស្រូវស្តុកទុកបានកាន់តែច្រើន។ លោកបានបន្តឲ្យដឹងថា ជាបន្តបន្ទាប់រាជរដ្ឋាភិបាល បានបន្ថែមទុនជួយ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ អាចប្រមូលទិញស្រូវស្តុកទុកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញថា កំណើនផលស្រូវមានការកើនឡើង។ អញ្ចឹងហើយយើងមានទុនបម្រុងទុក សម្រាប់ការទិញស្រូវ គឺយើងមិនមានការព្រួយបារម្ភថា ត្រូវឈ្មួញប្រទេសជិតខាងចូលមកទិញស្រូវទៀតនោះទេ។

គួរបញ្ជាក់ថា សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ដែលជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​មួយចំនួន​បានទទួល​កម្ចី​ប្រមាណ​៥០​លាន​ដុល្លារ ​ហើយ​សម្រាប់​ធ្វើជា​ទុន​បង្វិល ​ក្នុងការ​ទិញស្រូវ​ពី​ប្រជាកសិករ​ នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ពី​ធនាគារ​អភិវឌ្ឍន៍ជនបទនិង​កសិកម្ម (ARDB) គឺចាប់ពីដើមខែសីហានេះ ដែល​គេ​រំពឹងថាទិន្នផល​ស្រូវ​ប្រមូលបាន នឹងមាន​ចំនួន​ជិត៣លាន​តោន​​។ នេះបើយោតាមសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

ចាប់តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​បច្ចុប្បន្ន ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានទទួល​កញ្ចប់​ថវិកា​ក្រោម​កម្មវិធី​ពិសេស​ពី​រដ្ឋាភិបាល៨០ ​លាន​ដុល្លារ​ដោយ​មិនទាន់​រាប់បញ្ចូល​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែលធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ទើប​ទទួលបាន​សម្រាប់​បង្កើន​ដើមទុន ​ក្នុង​ការជំរុញ​ការទិញ​ស្រូវ​ពី​កសិ​ករ​សំដៅ​ធ្វើឱ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព និង​បង្កើន​សន្និធិ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ ដល់​ការកែច្នៃ​អង្ករ​ផ្គត់ផ្គង់​តម្រូវការ ​ក្នុងប្រទេសនិង​នាំចេញ​។

បច្ចុប្បន្ន​កម្ពុជា ​កំពុង​ប្រមូលផល​ស្រូវប្រាំង​ជុំ​ទី​២ ចន្លោះ​ពី​ខែកក្កដាដល់​ខែកញ្ញាឆ្នាំ​ ២០២១លើ​ផ្ទៃដី៥៦៣ .៣៩៤ ​ហិកតា ដោយ​រំពឹង​ទទួលបាន​ទិន្នផល ​ប្រមាណ ២,៨២ ​លាន​តោន​។​ ទិន្នន័យបង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ ៣០៩ ៨៦៥ ​តោន​នៅក្នុង​រយៈពេល ៧ ​ខែ​ឆ្នាំ​ ២០២១ គិត​ជា​ប្រាក់ ២២៣,៨៥ ​លាន​ដុល្លារ ចំណែក​ការនាំចេញ​ស្រូវ​បាន​ចំនួន ២ ០០៨ ២៤១ តោន គិត​ជា​ប្រាក់​ជាង ៥០៣,០៩ លាន​ដុល្លារ​៕ (ដោយ)៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

ព័ត៌មានជាតិ២ ម៉ោង មុន

និមិត្តសញ្ញា​អាស៊ាន​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែតុលា ខាងមុខ

កីឡា២ ម៉ោង មុន

Stamp Fairtex ចង់​ប្រកួត​មួយ​ថៃ​ព្រោះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ក្រៅពី​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ កម្ពុជា​នឹង​ផ្តល់​ការ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services