សន្តិសុខសង្គម
លោក ជួន ណារិន្ទ ៖ សមត្ថកិច្ច នៅតែបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសចូលឆ្នាំថ្មី
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ សមត្ថកិច្ច នៅតែបន្តត្រួតពិនិត្យទាំងគោលដៅអាវុធជាតិផ្ទុះ និងជាតិអាល់កុល មិនឈប់សម្រាកនោះទេ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ជួន ណារិន្ទ លើកឡើងបន្តថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាទុក្ខកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល ហើយស្នងការនគរបាលរាជធានីភ្នំពេញ នៅតែឆ្មក់ដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលនេះ ជាកិច្ចការងារមួយ ដើម្បីបង្កើនសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថាកាលណាពួកគាត់ សេពគ្រឿងស្រវឹងខ្លាំង បណ្ដាលឲ្យបាត់បង់ស្មារតី។

លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា «ទោះតែរវល់យ៉ាងណាក្តី សមត្ថកិច្ច នៅតែបន្តត្រួតពិនិត្យ ទាំងគោលដៅអាវុធជាតិផ្ទុះ និងគោលដៅជាតិអាល់កុលនេះគឺដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា មិនមែនដូចពាក្យគេថាសមត្ថកិច្ចឆ្លៀតណាស់នោះទេ ទោះបុណ្យទានក៏មិនលើកលែងដែរ»។ លោកបញ្ជាក់ថា ពាក្យទាំងនេះ លោកទទួលយក ប៉ុន្តែលោកទទួលតែជនមួយចំនួនតូចទេ តែលោកបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់។

ទន្ទឹមនេះ លោកស្នងការរាជធានី ក៏បានបញ្ជាក់ទៀតថា «សូមជឿជាក់លើនគរបាលរាជធានី យើងខ្ញុំទាំងអស់ធ្វើដើម្បីប្រជាពលរដ្ឋ មិនធ្វើដើម្បីរំខានប្រជាពលរដ្ឋនោះទេ»។ ការអនុវត្តច្បាប់នៅតែអនុវត្ត ហើយក៏ពង្រឹងវិន័យកងកម្លាំងផងដែរ។ ចំពោះកិច្ចការងារនេះ លោកស្នងការ បានបន្ថែមថា លើកលែងតែថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជាតិស្រវឹង សមត្ថកិច្ច នឹងដកថយ សុំគោលការណ៍ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីឈប់ចុះអនុវត្ត។

សូមបញ្ជាក់ថា ក្នុងមួយសប្ដាហ៍ ៥ ថ្ងៃ សមត្ថកិច្ចនគរបាល បានឆ្មក់ដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលនេះគឺបានរកឃើញអ្នកបើកបរក្នុងស្ថានភាពស្រវឹងនៅតែកើតមាន។ លោកស្នងការនគរបាលរាជធានី នៅតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ហើយប្ដេជ្ញាចិត្តកាត់បន្ថយភាពអសកម្មឲ្យកាន់តែខ្ពស់ ដើម្បីកាត់បន្ថយការបើកបរដោយស្ថានភាពស្រវឹងនេះ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


