Connect with us

ជីវិតកម្សាន្ដ

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

បានផុស

នៅ

ក្រោយបាត់មុខមួយរយ:ពីវិស័យបវរកញ្ញាថ្មីៗនេះស្រាប់តែមានដំណឹងដ៏ចាប់អារម្មណ៍ថា អតីតបវរកញ្ញាភេទទី៣ នៅកម្ពុជា ២០២៣ Miss Queen Cambodia 2023 គឺកញ្ញា ជា ដេវីណា បានប្រកាសត្រៀមខ្លួនវិលចូលមកប្រកួតដណ្ដើមមកុដ MUC 2025 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រកាសត្រៀមខ្លួនចូលរួមដណ្តើមមកុដ ពីសំណាក់អតីតលំដាប់រងទី១ MQC 2023 កញ្ញា ជា ដេវីណា នាពេលនេះគឺស្របពេលដែលកម្មវិធីប្រកួត Miss Universe Cambodia 2025 បាននឹងកំពុងបើកដំណើរការនៃការដាក់ពាក្យចូលរួមប្រកួតរបស់បេក្ខភាពដែលស្រលាញ់វិស័យមួយនេះ។

តាមរយ:ដំណឹងនេះ ឃើញមានអ្នកគាំទ្រ និងទស្សនិកជនមួយចំនួន បានបង្ហាញការគាំទ្រហើយបន្តកាលើកទឹកចិត្តដល់កញ្ញា ជា ដេវីណា ដែលតាំងចិត្តក្នុងការបង្ហាញខ្លួនលើឆាកប្រកួតនៃកម្មវិធី Miss Universe Cambodia 2025 ។ ក្នុងនោះក៏មានការលើកឡើងថា បេីកផ្លូវឱ្យឃ្វីនចូលយកមកុដស្រីៗអែបគៀន ណាឆ្នាំហ្នឹងកម្ពុជាសូមយកស្រ្តីកែភេទម្ដងមេី Chea Devina ដាក់ឱ្យផ្អេីលមេីល”។

សូមរំលឹកដែរថាបវរកញ្ញាភេទទី៣កម្ពុជាកញ្ញាជា ដេវីណា អំឡុងពេលចូលរួមប្រកួតនាពេលកន្លងមកនាងឆក់បានការគាំទ្រច្រើនពីទស្សនិកជន ពិសេសអ្នកនិយមតាមដាន និងស្នេហាលើវិស័យប្រកួតបវរកញ្ញា។ នាងបានបោះជំហានប្រកួតលើវិស័យបវរកញ្ញាដំបូង នៅក្នុងកម្មវិធី Miss Queen Cambodia 2023 ដោយកាលណោះ នាងឆក់បានតំណែងលំដាប់រងទី១ ប៉ុន្តែក្រោយមកនាងក៏បានប្រកាសសុំលាលែងពីតំណែងវិញភ្លាមៗផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម