ព័ត៌មានជាតិ
អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី
ដើម្បីឱ្យរាជធានីភ្នំពេញ រក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយល្អ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកងកម្លាំងសមត្ថកិច្ច មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះឱ្យបានល្អប្រសើរ។ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង លើកឡើងថា៖” ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំម្សាញ់២០២៥ខាងមុខ នេះជារឿងសំខាន់ ដែលកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ ការពារសន្តិសុខឱ្យបានល្អបំផុត។បន្ថែមពីនេះ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានក៏ជារឿងសំខាន់ដែរ ដែលយើងត្រូវយកចិត្តទុកដាក់ឱ្យបានល្អផងដែរ”។

លោកឃួង ស្រេង ណែនាំឱ្យ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត ហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាត៕
អត្ថបទ÷ស្រីរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


