ជីវិតកម្សាន្ដ
សុខគា គីមលាង ស្នើរួមគ្នាគាំទ្រ “ល្ខោនយីកេកួយ” ខណៈការសម្តែងលើកទី២ ខិតជិតមកដល់
នាដការីរបាំកញ្ញា សុខគា គីមលាង ហៅ កូនអាន ចេញមុខស្នើដល់កូនខ្មែរនិងយុវជនជំនាន់ក្រោយគួរនាំគ្នាចូលរួមថែរក្សា និងការពារនូវទម្រង់សិល្បៈបុរាណ “ល្ខោនយីកេកួយ” ដែលមានមូមូលដ្ឋានៅក្នុងខេត្តកំពង់ធំ ស្ទើរតែបាត់បង់ផងដែរ។

ចំពោះការចេញមុខអំពាវនាវ និងបំផុសការគាំទ្រពីសំណាក់តារាស្រីកញ្ញា សុខគា គីមលាង ទៅកាន់សាធារណ:នេះស្របពេលដែលសិល្បៈបុរាណ “ល្ខោនយីកេកួយ” ត្រូវបានរៀបចាំធ្វើឡើងចំនួន២លើក ដោយលើកទី១ ធ្វើឡើងនៅផ្សារទំនើបជីមម៉ុង២៧១ កាលពីថ្ងៃទី៥-៦ ខែមេសា ខណ:លើកទី២នឹងធ្វើឡើងថ្ងៃទី ១១-១២ ខែមេសា នៅទីតាំងវត្តស្វាយអណ្តែត។
តាមរយ:វីដេអូដែលបានទៅចូលរួមទស្សនាដោយផ្ទាល់ការសម្តែទម្រង់សិល្ប:ខាងលើ នាដការី សុខគា គីមលាង បានបំផុសថាទម្រង់សិល្បៈល្ខោនយីកេកួយខេត្តកំពង់ធំ ដែលបច្ចុប្បន្ន គឺមានវត្តមានតែមួយចុងក្រោយប៉ុណ្ណោះ នៅក្នុងសហគមន៍ខេត្តកំពង់ធំដែលស្ទើរតែបាត់បង់ហើយ ។
កញ្ញា គីមលាង បានបញ្ជាក់ថា ល្ខោនខ្មែរដ៏ល្អអស្ចារ្យបែបនេះកូនខ្មែរគួរតែចូលគ្នាថែរក្សា ហើយអ្នកស្រលាញ់សិល្បៈវប្បធម៌ខ្មែរទាំងអស់គ្នា កុំភ្លេចមកគាំទ្រ និងបង្ហាញពីសំឡេងកូនខ្មែរចង់ថែរក្សាល្ខោនខ្មែរផង ហើយត្រៀមខ្លួនទស្សនាទស្សនីយភាព ល្ខោនយីកេកួយ ខេត្តកំពង់ធំ ។
នាដការីរបាំរូបនេះបានឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែលនាងបានគ្រងសម្លៀកបំពាក់តាមបែបយីកេគួយ ដែលមានបងស្រីម្នាក់ជាអ្នករៀបចំសម្លៀកបំពាក់ និងគ្រឿងអលង្ការ ខណៈពេលដែលនាងពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានឃើញលោកគ្រូ អ្នកគ្រូ និងបងប្អូននៅទីនេះបាននាំគ្នាថែរក្សានូវទម្រង់សិល្បៈបុរាណមួយនេះដែលស្ទើរតែបាត់បង់ទៅហើយនោះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


