សន្តិសុខសង្គម
ស្នងការខេត្តមណ្ឌលគិរី ត្រៀមកម្លាំងជាង ៨០០នាក់ ដើម្បីថែរក្សាសុវត្ថិភាពក្នុងឱកាសចូលឆ្នាំខ្មែរ
នៅតែមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ ទន្ទឹមនឹងនោះកម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានត្រៀមខ្លួនរួចរាល់ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលគ្រោងនឹងមកកម្សាន្ដ នៅក្នុងខេត្តមណ្ឌលគិរី។

លោក ឡោ សុខា បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៧ខែមេសាឆ្នាំ២០២៥នេះថា ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនាមស្នងការនគរបាលខេត្តមណ្ឌលគិរី បានរៀបចំកម្លាំង និងត្រៀមខ្លួនរួចរាល់ ដើម្បីការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។ លោកបន្តថា កម្លាំងនគបាលទាំង៥ក្រុង ស្រុក សរុបចំនួនជាង៨០០នាក់បានត្រៀមខ្លួនរួចរាល់តាមគ្រប់គោលដៅ ទាំងក្នុងក្រុង ក៏ដូចជាតំបន់ផ្សេងៗ ដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទៅទស្សនាកម្សាន្តទៅតាម តំបន់នោះដើម្បីធានាឲ្យបានពីសុខសុវត្ថិភាព។
លោកស្នងការបន្ថែមថា ការការពារឲ្យបានល្អិតល្អន់គ្រប់ច្រកល្ហកនោះដោយមានការចង្អុលបង្ហាញពី លោក ស ថេត អគ្គស្នងការនគរបាលជាតិ ហើយកម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរីមិនត្រឹមតែត្រៀមកម្លាំង ជំហរ ប៉ុន្នោះទេនៅក្នុងនោះ មានទាំងកម្លាំងស៊ីវិល ដែលបង្កប់ទៅតាម តំបន់ផ្សេងៗ ពិសេសទីប្រជុំជនដែលផ្ដុំដោយប្រជាជាពលរដ្ឋ ដែលលេងល្បែងប្រជាប្រិយខ្មែរ ដែលបញ្ជាក់ឲ្យច្បាស់ថាពួកគេលេងប្រជាប្រិយខ្មែរ គោរពទៅតាមប្រពៃណីទំនៀមទម្លាប់ ដែលមិនមានកាយវិការ ឬអាកប្បកិរិយាអសីលធម៌ដែលធ្វើប៉ះពាល់ទៅដល់ ការបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើ នារី ក៏ដូចជាបុរសនោះឡើយ។

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កម្លាំងស្នងការបានត្រៀមខ្លួនរួចរាល់ដាក់តាមគោលដៅគ្រប់ច្រកល្ហក ទាំងទីក្រុងនិងតាបណ្តាស្រុក ជាពិសេសបញ្ហាក្មេងទំនើង គឺមិនអនុញ្ញាតឲ្យ បង្កអសន្តិសុខនៅលើទឹកដីខេត្តមណ្ឌលគិរីជាដាច់ខាត ក្នុងនាមស្នងការនគបាលខេត្តនិងបង្រ្កាបរាល់សកម្មភាពទាំងនោះ ពោលគឺ មួយកម្ទេចចោលមួយ មិនអាចឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសខេត្តមណ្ឌលគិរីជាដាច់ខាត។
ហេតុនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមអញ្ជើញមក ទស្សនាកម្សាន្តក្នុងខេត្តមណ្ឌលគិរីដោយសប្បាយរីករាយក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីឱ្យបានច្រើន ព្រោះកម្លាំងស្នងការនគរបាលខេត្ត និងយាមកាមសុខសុវត្ថិភាព យ៉ាងតឹងរ៉ឹងបំផុត ជូនពលរដ្ឋនិងភ្ញៀវទេសចរ ដូច្នេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមធ្វើដំណើរកម្សាន្ត ដោយសុវត្ថិភាព កុំមានការព្រួយបារម្ភ អ្វីឡើយ។
ចំពោះតំបន់រមណីយដ្ឋាន តំបន់ទេសចរណ៍ផ្សេងៗក្នុងខេត្តមណ្ឌលគិរី ក៏មានដាក់លេខទូរសព្ទរបស់ស្នងការនគរបាលខេត្ត និងអធិការក្រុងស្រុកទាំង៥ផងដែរ ក្នុងនោះបើសិនជាប្រជាពលរដ្ឋនិង ភ្ញៀវទេសចរ មានហេតុការណ៍អ្វី ឬមានការបណ្ដឹងផ្សេងៗសូមទំនាក់ទំនងមកជាបន្ទាន់ យើងនឹងចាត់កងកម្លាំងទៅដល់គោលដៅ ឲ្យទាន់ពេលវេលាផងដែរ។ នេះបើតាមការបញ្ជាក់បីស្នងការ។
លើសពីនេះ លោកក៏ណែនាំឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តមណ្ឌលគិរី ត្រូវបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះខេត្តមណ្ឌលគិរីសម្បូរទៅដោយភ្នំ ចុះចំណោត ឡើងចំណោតកុងកាច់គួរច្រើន ដូច្នេះសូមបងប្អូនបើកបរ ប្រកបដោយប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាពផងដែរ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


