ជីវិតកម្សាន្ដ
តួឯកស្រីក្នុងរឿង «Marry My Husband» សារភាពត្រង់ៗថា មុខមាត់ស្អាតឆ្លងកាត់កាំបិតសុទ្ធសាធ
នៅក្នុងឧស្សាហកម្មកម្សាន្ត ជុំវិញនីតិវិធីកែសម្ផស្សគឺជាបទដ្ឋានមួយដែលតារាសម្តែងកូរ៉េជាច្រើន តែងតែលាក់លៀមឬរក្សាភាពស្ងៀមស្ងាត់ នៅពេលគេចោទសួរសំណួរចំៗអំពីសម្រស់ពួកគេថា «ធ្លាប់ឆ្លងកាត់មុខកាំបិតឬអត់?» ហើយជារឿយៗ កម្រនឹងមានតារាណាម្នាក់មានសេចក្តីក្លាហានប្រាប់ត្រង់ៗនូវការពិតទៅកាន់មហាជនណាស់។
ផ្ទុយពីរឿងរ៉ាវខាងលើ តារាសម្តែង Park Min-young ស្រាប់តែចេញមុខទម្លាយដោយស្មោះត្រង់ថា នាងឆ្លងកាត់ការវះកាត់ភ្នែក និងច្រមុះ ដែលជាទង្វើមួយទទួលបានការកោតសរសើរពីអ្នកគាំទ្រចំពោះតម្លាភាព និងទំនុកចិត្តរបស់នាង។

តួឯកស្រីកំពុងល្បីក្នុងរឿង «Marry My Husband» មិនឈប់ត្រឹមការសរសេរបង្ហាញនូវភាពស្មោះត្រង់របស់ខ្លួនត្រឹមប៉ុណ្ណឹងឡើយ ពោលគឺនាងថែមទាំងបានចែករំលែកនូវរូបថតបញ្ចប់ការសិក្សាពីថ្នាក់បឋម និងមធ្យមសិក្សាថែមទៀត ដោយបង្ហាញពីការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការផ្លាស់ប្តូរសម្រស់របស់នាង។ ទោះបីជាមានភាពខុសប្លែកគ្នាគួរឲ្យកត់សម្គាល់នៅក្នុងរូបភាពមុន និងក្រោយក៏ដោយ អ្នកលេងអ៊ីនធឺណែតជាច្រើនបានសរសើរពីឆន្ទៈក្នុងការនិយាយរបស់នាង ដោយហៅវាថាជាការផ្លាស់ប្តូរដ៏ស្មោះត្រង់មួយនៅក្នុងវិស័យកម្សាន្តកូរ៉េ។
ដំណើររបស់ Park Min-young បានចាប់ផ្ដើមដោយក្ដីស្រឡាញ់ចាក់ឫសយ៉ាងជ្រៅចំពោះរឿងភាគកូរ៉េ។ បន្ទាប់ពីចំណាយពេលមួយផ្នែកនៃយុវវ័យរបស់នាងនៅសហរដ្ឋអាមេរិក។ តារាស្រីរូបនេះ បានត្រលប់មកកាន់ទឹកដីកំណើតវិញ និងបានប្រលងជាប់ GED (ការអភិវឌ្ឍន៍អប់រំទូទៅ) ព្រមទាំងបន្តការសម្ដែងនៅនាយកដ្ឋានល្ខោនរបស់សាកលវិទ្យាល័យ Dongguk។ នាងបានចាប់ផ្តើមជាតារាបង្ហាញម៉ូដពាណិជ្ជកម្ម ប៉ុន្តែអាជីពរបស់នាងផ្ទាល់ បានចាប់ផ្ដើមជាមួយនឹងភាពយន្តក្រោមចំណងជើងថា «High Kick» ក្នុងឆ្នាំ ២០០៦ ។
មិនឈប់ត្រឹមប៉ុណ្ណឹងទេ ដើម្បីឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយក្នុងវិស័យភាពយន្ត តារាស្រីញញឹមស្រស់ Park Min-young បានចូលរួមសម្ដែងក្នុងរឿងភាគកូរ៉េជាច្រើន មានដូចជា Sungkyunkwan Scandal” ២០១០), City Hunter” (២០១១), Queen for Seven Days” (២០១៧) និងភាពយន្តដ៏ពេញនិយមពីសំណាក់ស្រទាប់យុវវ័យ «What’s Wrong with Secretary Kim (២០១៨)» ស្របពេលដែលរឿង «Marry My Husband” (២០២៤) បានក្លាយជាតួនាទីឈានមុខ និងបញ្ជាក់ពីឋានៈក្នុងនាមជាតួស្រីលេចធ្លោមួយរូប។
ទោះបីជាយាងណាក៏ដោយ មិនមែនថាអាជីពរបស់តួស្រីរលូនទៅមុខរហូតនោះទេ នាងក៏ធ្លាប់ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន រួមទាំងរឿងអាស្រូវការណាត់ជួបឆ្នាំ ២០២២ ពាក់ព័ន្ធនឹងជនសង្ស័យលួចបន្លំផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ យាងណា Park Min-young នៅតែផ្តោតលើការងារមិនឈបឈរ ហាក់់មិនអើពើលើពាក្យចចាមអារាមឡើយ។ នាងត្រូវបានគេស្គាល់ដោយសារក្រមសីលធម៌ការងារ និងភាពអត់ធន់ ជាពិសេសតែងតែប្រកាន់ខ្ជាប់នូវតួនាទីផ្សេងៗគ្នា មិនថាតួរាយរ៉ង នាងតែងបង្ហាញពីភាពរីកចម្រើនផ្ទាល់ខ្លួន ក្នុងនាមជាតារាសម្តែងដ៏មានសមត្ថភាពមួយរូប។

យ៉ាងណាមិញ ជាមួយនឹងការបើកចំហរនូវភាពស្មោះត្រង់អំពីការវះកាត់កែសម្ផស្ស និងការវិវត្តន៍អាជីពជាបន្តបន្ទាប់ Park Min-young បានបង្ហាញនូវភាពជឿជាក់ និងភាពត្រឹមត្រូវ បើទោះជាសង្គមកូរ៉េមិនបានទទួលស្គាល់យ៉ាងណាក្ដី។ មិនតែប៉ុណ្ណោះ នៅពេលដែលនាងស្វែងយល់ពីគម្រោងភាពយន្តថ្មីៗ តារារូបនេះតែងតែទទួលយកការផ្លាស់ប្តូរទាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈក្នុងអាជីពជានិច្ច៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីកូរ៉េ IU រំភើបចិត្តខ្លាំង ក្រោយ YouTube ខ្លួន មានអ្នកជាវលើសពី១០លាននាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


