ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ឲ្យ EU ចាយលុយ៣៥០ពាន់លានដុល្លារទិញថាមពលពីអាមេរិក ដើម្បីបន្ធូរបន្ថយពន្ធ
កាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) ត្រូវតែបង្កើនការទិញថាមពលរបស់អាមេរិក ដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្មដ៏ច្រើនរវាងភាគីទាំងពីរ។

ថ្លែងនៅឯសេតវិមាន លោក ត្រាំ បានរិះគន់សហភាពអឺរ៉ុបចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងការនាំចូលទំនិញអាមេរិកមិនគ្រប់គ្រាន់។
លោក ត្រាំ បាននិយាយថា៖ «យើងមានឱនភាពជាមួយសហភាពអឺរ៉ុបចំនួន ៣៥០ពាន់លានដុល្លារ ហើយវានឹងរលាយបាត់យ៉ាងឆាប់រហ័ស។ វិធីមួយដែលអាចរលាយបាត់បានយ៉ាងងាយ និងឆាប់រហ័សគឺពួកគេនឹងត្រូវទិញថាមពលរបស់យើងពីយើង… ពួកគេអាចទិញវាបាន យើងអាចកាត់បន្ថយ៣៥០ពាន់លានដុល្លារក្នុងរយៈពេលមួយសប្តាហ៍»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មជាបន្តបន្ទាប់រវាងអាមេរិក និងសហភាពអឺរ៉ុប។ កាលពីខែធ្នូឆ្នាំ២០២៤ លោក ត្រាំ ធ្លាប់បានព្រមានសហភាពអឺរ៉ុបថា ខ្លួននឹងប្រឈមមុខនឹងពន្ធពាណិជ្ជកម្មលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក លុះត្រាតែប្រទេសសមាជិកបង្កើនការទិញប្រេង និងឧស្ម័នអាមេរិក។ លោកបានបញ្ជាក់ថា EU ត្រូវតែប៉ះប៉ូវ«ឱនភាពដ៏ធំសម្បើម» របស់ខ្លួនជាមួយអាមេរិក តាមរយៈការទិញថាមពលដ៏ច្រើនរបស់អាមេរិក បើមិនដូច្នេះទេ នឹងប្រឈមពន្ធគយ។
ថ្មីៗនេះ សហភាពអឺរ៉ុប បានស្នើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «zero-for-zero» ក្នុងគោលបំណងលុបបំបាត់ពន្ធលើរថយន្ត និងទំនិញឧស្សាហកម្ម។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានច្រានចោលការផ្តល់ជូននេះ ដោយចាត់ទុកថា វាមិនគ្រប់គ្រាន់ដើម្បីទូទាត់ពន្ធលើការនាំចូលដែលមានស្រាប់ និងរិះគន់សហភាពអឺរ៉ុបចំពោះការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌តាំងពីយូរណាស់មកហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


