Connect with us

ព័ត៌មានជាតិ

វិស័យអធិការកិច្ចមានសារៈសំខាន់​ណាស់ ក្នុងភារកិច្ចជាសេនាធិការឲ្យរាជរដ្ឋាភិបាល ទប់ស្កាត់ប្រឆាំងអំពើពុករលួយ​

បានផុស

នៅ

លោក​ ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បញ្ជាក់ថា វិស័យ​អធិការកិច្ច​មាន​សារៈសំខាន់​ណាស់ ក្នុង​ភារកិច្ច​ជា​សេនា​ធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​បង្កា ទប់ស្កាត់ ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា ដែលមាន​អភិបាលកិច្ច​ល្អជា​ស្នូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​គេហទំព័រ Facebook ផ្លូវការ​របស់លោក ​ណុប ចាន់ណា​រិន្ទ ដែល​ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងជំនួបសំណេះសំណាលជាមួយ​អគ្គនាយក អគ្គនាយករងទទួល​បន្ទុក នៃ​អគ្គនាយកដ្ឋាន​ដ្ឋា​នអធិការកិច្ច និង​លោក​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ទី​២ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រយៈពេល​ប្រមាណ​១​ម៉ោង​កន្លះ។​

លោក ​ណុប ចាន់ណា​រិន្ទ បានចាត់ទុកការ​ប្រការ​ជុំ​ថ្ងៃនេះមាន​សារៈសំខាន់ ស្របពេល​ដែល​យើង​កំពុងស្ថិត​នៅក្នុង​បរិបទរួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។ ដំណាក់កាល​នេះ មិនត្រូវ​ភ្លេច​យុទ្ធសាស្ត្រ​របស់​វីរបុរស​យើងដែល​បាន​អនុវត្តន៍​ដោយ​ជោគជ័យ​កាលពី​ក្រោយ​ថ្ងៃ​រំដោះ៧មករា ១៩៧៩ គឺដៃ​ម្ខាង​ការពារ និង​ដៃ​ម្ខាង​កសាងនោះឡើយ ។

ឯកឧត្តមបញ្ជាក់ថា ​ការជួបគ្នា​នេះបន្ទាប់ពី​ឯកឧត្តមត្រូវបាន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានផ្តល់​សេចក្តីទុកចិត្ត​ឲ្យឯកឧត្តមទទួល​ជួយ​ការងារ​លោកជំទាវលើ​វិស័យ​អធិការកិច្ច​ទី​២ ។​

សូម​បញ្ចាក់​ផងដែរ​ថា ​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន នា​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា​នេះ ​ខ្លឹមសារ​សំខាន់ៗ​គឺ​ទី​១ ស្តាប់​របាយការណ៍ សកម្មភាព របៀបរបប​ធ្វើ​ការងារ​កន្លងមក​។

ទី​២ ពិនិត្យស្វែងយល់​ពី​តួនាទី ភារកិច្ច​របស់​នាយក​ដ្ឋា​ន​អធិការកិច្ចទី​២​។​

ទី​៣ ផ្ទៀងផ្ទាត់​ការងារ អធិការកិច្ច​ទី​២ ទៅនឹង​អភិក្រម​ទាំង​៧ នៃ​អនុក្រឹត្យ​១៦៨ និង​អនុក្រឹត្យ​លេខ​០៣ ។​

ទី​៤ ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​បន្ត ។​

ទី​៥ សេចក្តី​ផ្សេងៗ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម