Connect with us

ព័ត៌មានជាតិ

ឆេះផ្ទះជាន់ទី៤កំពុងសាងសង់សង្ស័យឆ្លងចរន្ដអគ្គិសនី​

បានផុស

នៅ

​សំណង់​ផ្ទះល្វែង​ដែល​កំពុង​សាងសង់​ស្រាប់​តែមាន​អគ្គិភ័យ​កើតឡើង​ដែល​សាក្សី​អះអាងថា​​ជា​ករណី​ទុស្សេ​ខ្សែភ្លើង​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​២៥​នាទី​រសៀល​ថ្ងៃទី​២២​ ខែកញ្ញា ​នៅ​ភូមិ​បឹង​ឈូក​សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោក គ្រី ហ៊ុ​ច មន្ត្រី​ប្រចាំ​បញ្ជាសាលាខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​នៅ​ម៉ោង​កើត​ហេតុ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពីផ្ទះ​ជាន់​ទី​៤ ​ដែល​កំពុង​សាង​សង់ ខណៈ​ដែល​ពុំមាន​កម្មករ​ឡើង​ទៅ​សាងសង់​។ ​ភ្លាមៗ​នោះ​រថយន្ត​ពន្លត់អគ្គិភ័យ​រប​ស់បុ​រី​ ប៉េង ហួត ដែល​ស្ថិត​នៅក្បែ​រ​បាន​ចេញទៅ​ជួយ​តែ​បាញ់​មិន​ដល់​រហូត​ទាល់តែ​រថយន្ត​ធំ​មាន​ដង​វែង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​។​

ក្នុង​ហេតុការណ៍​ខាងលើនេះ​ដែល​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដែល​បាន​ចុះទៅ​ដល់ទី​តាំង​កើត​បាន​ឲ្យ​ដឹងថា​ ករណីនេះ​ផ្តើមឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​ហើយក៏​ពុំ​បណ្តាល​ឲ្យ​ប៉ះពាល់​មនុស្ស​ឡើយ​។​ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ មកជួយ​អន្តរាគមន៍​ទាន់ពេល​មិន​បង្ក​ឲ្យ​រាលដាល​មកជា​ន់​ក្រោម​ឡើយ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម