Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបដិសេធ​​ពាក្យចរចាម​អារ៉ាមបិទ​ភូមិ​ នៅខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ​

បានផុស

នៅ

លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​បាន​បដិសេធពាក្យចរចាមអារាម ដែលថា អាជ្ញាធរបិទក្រុម៥មិនឲ្យចេញចូលនោះគឺពុំពិតទេ ដោយគ្រាន់តែឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា។ចំណែកបងប្អូនដែលមានលំនៅដ្ឋានជាប់ និងលោកមេភូមិបឹងឈូក នោះសូមកុំធ្វើដំណើចេញពីលំនៅដ្ឋាន ដើម្បីឲ្យមន្ត្រីក្រសួងសុខាភិបាលមកពិនិត្យក្រែងមានផ្ទុកជំងឺកូវិដ១៩។

លោក​បាន​បន្ថែមថា​ អំឡុង​ពេលនាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុម៥ភូមិបឹងឈូកសង្កាត់និរោធគឺសូមឲ្យបងប្អូនចេះសំអាតខ្លួនក្នុងនោះត្រូវពាក់ម៉ាស់និងលាងដៃដោយសាប៊ូរួមទាំងទឹកអាកុលឲ្យបានគ្រប់ៗគ្នា។ នារសៀលថ្ងៃទី១ខែធ្នូនេះលោកបានដឹកនាំក្រុមការងារនាំយកអំណោយរួមមានម៉ាស់ សាប៊ូ អាកុល រួមទាំងស្បៀងអាហារយកទៅផ្តល់ដល់បងប្អូនប្រជាពលរដ្ឋរស់ក្រុម៥ដែលស្ថិតនៅក្បែលំនៅដ្ឋានលោក សាយ សុីម មេភូមិបឹងឈូក ដែលមានផ្ទុកជំងឺកូវុិត១៩តាមរយះក្មួយនាថ្ងៃទី២៨ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដែលយកមកផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុម៥នេះគឺមានអាកុល ម៉ាស់រួមទាំងសាប៊ូ ដើម្បីជូនដល់បងប្អូនយកទៅពាក់និងលាងសំអាតខ្លួន។ខណះនោះលោកអភិបាលខណ្ឌក៏បានយកថ្នាំបាញ់សម្លាប់មេរោគក្នុងក្រុមទី៥នេះទៀតផង។ដូច្នេះ​ទាក់ទិននឹងពាក្យចាមអារាមដែលថាអាជ្ញាធរបិទក្រុម៥មិនឲ្យចេញចូលនោះគឺពុំពិតទេ ដោយគ្រាន់តែឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា។

ចំណែកបងប្អូនដែលមានលំនៅដ្ឋានជាប់និងលោកមេភូមិបឹងឈូក នោះសូមកុំធ្វើដំណើចេញពីលំនៅដ្ឋាន ដើម្បីឲ្យមន្ត្រីក្រសួងសុខាភិបាលមកពិនិត្យក្រែងមានផ្ទុកជំងឺកូវិដ១៩៕

នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម