Connect with us

ព័ត៌មានជាតិ

អាវុធហត្ថថ្លែងអំណរគុណចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានឧបត្ថម្ភដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ​

បានផុស

នៅ

នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១២ ខែតុលា​បាន​ចាត់​តំណាង​ទទួល​ថវិកា ចំនួន​៥០០០​ដុល្លារ និងទឹក​សុទ្ធ​ចំនួន​៥០០​យួរ របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​ភរិយា​ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ ក្រុមការងារតំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវការថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះលោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​ភរិយា​ដែលមាន​ចិត្ត​ជ្រះថ្លា​ឧបត្ថម្ភថវិកា និង ទឹក​សុទ្ធ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុតសម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​នា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ដ៏កាច​សាហាវ​នេះ​ដែល​បាន​ឆក់យក​អាយុ​ជីវិត​ពល​រដ្ឋ​ខ្មែរ​ជាង​២៥០០​នាក់​ និង​ឆ្លង​ជាង​១​សែន​នាក់​ទៅហើយ ​គិត​ត្រឹម​ថ្ងៃទី​១៣​ ខែតុលា ​ឆ្នាំ​២០២១៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម