Connect with us

ព័ត៌មានជាតិ

កុមារ និង​យុវវ័យ អាយុ​ចាប់ពី​១២ ដល់​ក្រោម​១៨​ឆ្នាំ​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដូ​ស​ទី​៣ ហើយ​នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​បាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រីដ​-១៩ ដួស​ទី​១ និង​ដាស​ទី​២​រួច ហើយ​មាន​គម្លាត​រយៈពេល ចាប់ពី​៤​ខែ​ឡើង បន្ទាប់ពី​ការចាក់​ដូ​ស​ទី​២ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដូ​ស​ទី​៣​ហើយ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២​នេះ នៅតាម​ទីតាំង​ទាំង​៤២ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ គេ​បានឃើញ​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតាបិតា​-​អាណាព្យាបាល​បាន​នាំ​កូន​-​ចៅ​របស់ខ្លួន​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ យ៉ាងច្រើន​កុះករ ក្រោយ​ការរៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ​ធ្នូ ​ឆ្នាំ២០២១​កន្លងមកនេះ​បាន​បញ្ជាក់ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតាបិតា​-​អាណាព្យាបាល អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ ព្រមទាំង​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា កន្លងមក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដូ​ស​មូលដ្ឋាន​ជូន​ដល់​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ សម្រេចបាន​លទ្ធផល​លើសពី ផែនការ​ដែល​បាន​គ្រោងទុក​ក្នុងនោះ ការបញ្ជូន​បុត្រ​ធីតា និង​សាច់ញាតិ​មក​ទទួល​វ៉ាក់សាំង​បង្ការ គឺជា​ផ្នែក​មួយ​ដ៏​មាន សារៈសំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ស្មារតី បុ​រេ​សកម្ម និង​ម៉ឺងម៉ាត់ រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​ង​-១៩ រហូត​អាច​ឈានទៅ​បិទ​បញ្ចប់​នូវ “​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​”​។ យ៉ាងណាមិញ ដើម្បី​សម្រេច​បាន​ភាពស៊ាំ​សហគមន៍ និង​ធានា​បាន​ប្រក្រតី​ភាព​ថ្មី នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​ទូទៅ ស្រប​ពេល​នៃ​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ និង​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការកំណត់​រាជធានី​ភ្នំពេញ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​នេះ​តាម “​អភិក្រម​ផ្កា​រីក និង​ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) ក្នុងនាម​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រីដ​-១៩ ដួស​ទី​១ និង​ដាស​ទី​២​រួច ហើយ មាន​គម្លាត​រយៈពេល​ចាប់ពី​៤​ខែ​ឡើង​បន្ទាប់ពី​ការ​ចាក់​ដូ​ស​ទី​២ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២២ នៅ​ទីតាំង​ចំនួន​៤២ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ (​ដូច​បានកំណត់​ជូន​ក្នុង​ឧបសម្ព័ន្ធ​ភ្ជាប់​មកជា​មួយ​)​។

ទន្ទឹម​នេះ​ចំពោះ​កុមារ និង​យុវវ័យ​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ដូចខាងក្រោម​៖

– ប័ណ្ណ (​កាត​) ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩

– សំបុត្រកំណើត​ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត ដែល​បាន​ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដួស​ទី​១​។​

​ជាថ្មី​ម្ដងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក​ចំពោះ​មាតាបិតា​-​អាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌល​ថែទាំ​កុមារ​ដែល​ត្រូវ​នាំ​បុត្រ​ធីតា​ឬ​សាច់ញាតិ អញ្ជើញ​មក​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ប្រកាន់ខ្ជាប់ ឱ្យបាន​ជាដាច់ខាត​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ​ហើយ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម