Connect with us

ព័ត៌មានជាតិ

ក្រសួង​ទេសចរណ៍ ចង់យក​បច្ចេក​វិទ្យា Blockchain Financial របស់ថៃមកប្រើប្រាស់ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

បានផុស

នៅ

ក្រសួងទេសចរណ៍កម្ពុជា កំពុងចាប់អារម្មណ៍ចង់យកបច្ចេកវិទ្យាឌីជីថល Blockchain Financial ពីប្រទេសថៃមកប្រើប្រាស់លើឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិបានកាន់តែច្រើនបន្ថែមទៀត។ បច្ចេកវិទ្យាឌីជីថល Blockchain Financialនេះ កំពុងមានការពេញនិយមប្រើប្រាស់ខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចង់នាំយកបច្ចេកវិទ្យាឌីជីថល Blockchain Financialនេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា។ លោកបណ្ឌិត សុខ សុក្រឹត្យា កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយលោក Jirayut Supsrisopha ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Bitkub Capital Group Holdings Co., LTD. (Thailand) ជាក្រុមហ៊ុនប្រើប្រាស់ផ្នែកបច្ចេកវិទ្យាឌីជីថលBlockchain Financialមួយនៅប្រទេសថៃ។



លោក សុខ សុក្រឹត្យា បានអះអាងថា ការជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុននេះគឺ ដើម្បីសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅថែមទៀតអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងដើម្បីសិក្សានាំយកប្រព័ន្ធដ៏ទំនើបនេះមកប្រើប្រាស់នៅក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ បើតាមលោករដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា គឺប្រព័ន្ធបច្ចេកវិទ្យា​នេះ នឹងធ្វើការទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដោយសារតែប្រព័ន្ធនេះបានផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង។

ចំណែក លោក Jirayut Supsrisopha បានផ្តល់បទពិសោធន៍ រួមទាំងចំណេះដឹងសំខាន់ៗទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ ហើយបានបង្ហាញពីសក្តានុពល និងសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះផងដែរ។ លោកបានលើកឡើងថា ក្រុមហ៊ុន Bitkub រីករាយ និងត្រៀមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា វិស័យឯកជនដទៃទៀត ក្នុងការនាំយកប្រពន្ធ័បច្ចេកវិជ្ជាទំនើបនេះ មកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យទេសចរណ៍។ លោកថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទាន់សម័យមួយនេះ គឺគ្មានអ្នកណាអាចលួចព័ត៌មានសម្ងាត់បាននោះឡើយ ហើយវាមានប្រព័ន្ធសន្តិសុខឌីជីថលល្អក្នុងការរក្សាទិន្នន័យរបស់អតិថិជន៕

 អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម