មនី្ទរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយមនី្ទរពេទ្យSINGHEALTH (ប្រទេសសិង្ហបុរី) ដើម្បីលើកកម្ពស់វិស័យសុខាភិបាល។
លោក សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានមានប្រសាន៍ថានេះជាថ្ងៃ ពិសេសដែលមនី្ទរពេទ្យកាល់ម៉ែត បានចុះកិច្ចព្រមព្រៀងបន្តជាមួយមនី្ទរពេទ្យSINGHEALTH ដើម្បី ធ្វើកិច្ចសហប្រតិបតិ្តការលើទិដ្ឋភាពជាច្រើន រួមមាន៖ ការបណ្តុះបណ្តាល ស្រាវជ្រាវ និងការព្យាបាល ដោយប្រើតាមប្រព័ន្ធ នៃការទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍គ្នា ជាមួយនឹងប្រទេសសិង្ហបុរីនេះជា ច្រើនឆ្នាំមកហើយ។ មានន័យថាលទ្ធផលការងារបច្ចុប្បន្ននៅក្នុងមនី្ទរពេទ្យកាល់ម៉ែត នៃព្រះរាជាណា ចក្រកម្ពុជា គឺមានលក្ខណៈ ស្របទៅនឹងអ្វីដែលជាការវិវត្តន៍ជឿនលឿនរបស់ប្រទេសសិង្ហបុរី។ ដូច្នេះ ទើបមនី្ទរពេទ្យកាល់ម៉ែត ក៏ដូចជាសហភាតរៈទាំងអស់ ដែលយើងបានចែករំលែក នៅគ្រប់ពេលទំនាក់ ទំនងមនី្ទរពេទ្យផ្សេងៗផងនោះ គឺមនី្ទរពេទ្យកាល់ម៉ែត បានដើរឆ្ពោះទៅរកការរីកចម្រើន ដែលប្រទេសជឿនលឿនវិស័យសុខាភិបាល លើសកលលោកយើងនេះ ហើយនឹងមិត្តអាស៊ាន គឺសិង្ហបុរី បានអនុវត្តន៍។ ដូច្នេះលទ្ធផលការងារដែលយើងបានធ្វើ គឺប្រសើរនាពេលកន្លងទៅ ថ្វីត្បិតតែក្នុងរយៈពេលកូវីដ-១៩ យើងមានការរយៀលបន្តិច តែភាគីទាំងពីរ បានទំនាក់ទំនងគ្នាតាមប្រព័ន្ធពីចម្ងាយ។
អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានលើកឡើងទៀតថា ព្រះរាជាណាចក្រកម្ពុជា ក្នុងស្ថានភាពកូវីដ-១៩ ទទួលបានលទ្ធផលល្អ នៃការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះហើយបានជាភាគីទាំងពីរ បន្តកិច្ចសហប្រតិបតិ្តការផ្ទាល់ថែមទៀត ចាប់ពីពេលនេះ តទៅមុខ។
ជាមួយគ្នានោះដែរលោក Tan Hiang Khoon CEO Future Health System បានមានប្រសាសន៍ថា SINGHEALTH គឺជាក្រុមបណ្តាមនី្ទរពេទ្យ របស់រដ្ឋាភិបាលសិង្ហបុរី បានសហការជាមួយមនី្ទរពេទ្យកាល់ម៉ែត នៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនឆ្នាំណាស់មកហើយ។ ដូច្នេះMOU នាថ្ងៃនេះ គឺជាប្រពៃណីដែលត្រឡប់មកវិញ ដើម្បីបន្តកិច្ចសហប្រតិបតិ្តការ ដែលកន្លងមកបានអាក់ខាន ដោយសារវិបតិ្តកូវីដ-១៩ រយៈពេលជាង២ឆ្នាំមកនេះ។ ទោះស្ថិតក្នុងអំឡុងពេលផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងក្លាយ៉ាងណាក៏ដោយ ហើយក្រុមការងារមិនអាចធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាបានក៏ដោយ។ ប៉ុន្តែអំឡុងពេលនោះភាគីទាំងពីរ បានបន្តជួបពិភាក្សាការងារជាមួយគ្នា តាមរយៈប្រព័ន្ធពីចម្ងាយ ហើយការអនុញ្ញាតឲ្យក្រុមការងារ SINGHEALTH បានចូលរួមប្រជុំពីចម្ងាយនេះ ធ្វើឲ្យយើងបានសិក្សារៀនសូត្រពីមនី្ទរពេទ្យកាល់ម៉ែត ក្នុងកិច្ចការគ្រប់គ្រងជំងឺកូវីដ១៩នេះផងដែរ៕
ដោយ ៖ រស្មី