Connect with us

ព័ត៌មានជាតិ

ដំណើរការ​ឃោសនា​ថ្ងៃ​ដំបូង ប្រព្រឹត្តិ​ទៅក្នុង​បរិយាកាស​ល្អ គ្មាន​អំពើ​ហិ​ង្សា គណបក្ស​បង្ហាញ​ពី​ភាពចាស់ទុំ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែឧសភា នេះ គឺជា​ថ្ងៃ​ទីមួយ​នៃ​ការឃោសនា​រក​សម្លេងឆ្នោត​របស់​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​តាម​លទ្ធផល​រយៈពេល​មួយថ្ងៃ​នេះ ការហែក្បួន​ឃោសនា​របស់​គណបក្សនយោបាយ​បាន​ប្រព្រឹត្តិ​ទៅក្នុង​បរិយាកាស​ល្អ គ្មាន​អំពើ​ហិង្សា ហើយ​អ្នកគាំទ្រ​បក្សនយោបាយ​បង្ហាញ​ពី​ភាពចាស់ទុំ​ផងដែរ​។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​នេះ​ថា នៅក្នុង​ដំណើរការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​នេះ បើតាម​របាយការណ៍​ដែល គ​.​ជ​.​ប ទទួលបាន មាន​គណបក្ស​ចំនួន​១០​បានធ្វើ​សកម្មភាព​ឃោសនា ក្នុងនោះ​មាន​ការហែក្បួន ការចែក​ខិតប័ណ្ណ និង​ការជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​នៅក្នុង​ការហែក្បួន​នេះ អនុវត្ត​បានល្អ ចេះ​អនុគ្រោះ​គ្នា ហើយក៏​មិនមាន​បញ្ហា​ប្រឈម ទាក់ទង​ទៅនឹង​ការ​ដង្ហែ​ក្បួន​នេះ​ទេ ដោយសារតែ​ការរៀបចំ​តម្រាយ​ផ្លូវ​មាន​ភាព​ហ្មត់ចត់​ល្អ ហើយក៏​មិនមាន​បណ្ដឹង ឬ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា ការទិញ​សន្លឹកឆ្នោត ឬ​ការ​បង្ខិតបង្ខំ​ណាមួយ​នោះឡើយ​។

​បើតាម​លោក ហង្ស ពុទ្ធា ការហែក្បួន​ឃោសនា​សម្រាប់​អាណត្តិ​នេះ គណបក្សនយោបាយ​ឃើញ​មាន​ភាពចាស់ទុំ​ច្រើន ដោយ​ចេះ​គោរព​គ្នា​ទៅវិញទៅមក ហើយ​អាជ្ញាធរ​ដែនដី​ក៏មាន​កិច្ចសហការ​ល្អ​។ ចំណែក​មន្ត្រី​រៀបចំ​ការបោះឆ្នោត ពេលខ្លះ​នៅពេល​ដឹងថា មាន​ការហែក្បួន​ប៉ះគ្នា គាត់​បាន​យក​រថយន្ត​នាំមុខ​ទៀតផង​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១១ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា១៥ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា២៤ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម