ព័ត៌មានជាតិ
មកដឹងប្រវត្តិលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
លោក ហេង សួរ បច្ចុប្បន្នជារដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មន្រ្តីរូបនេះតែងតែលេចមុខ ក្នុងការចូលរួមដោះស្រាយនិងសម្របសម្រួលការងារជាមួយកម្មករតាមរោងចក្រ។ លោកក៏ជាមន្រ្តីដ៏សកម្មក្នុងការដឹកនាំកិច្ចប្រជុំជាមួយសហជីព និងនិយោជក លើការកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

តើលោក ហេង សួរមានប្រវត្តិបែបណា?
កុមារភាព
លោក ហេង សួរ កើតនៅទីក្រុងភ្នំពេញនៅឆ្នាំ ១៩៧៤ ដែលមានឪពុកឈ្មោះ ហេង ឃាង និងម្តាយឈ្មោះនាង ហួរ។ លោកមានបងប្អូនបង្កើត ៥ នាក់ មានលោក ហេង ណន លោកស្រី ហេង វី លោកស្រី ហេង នី និងលោក ហេង ណុល។
ប្រវត្តិសិក្សា
-ពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៧ លោករៀននៅសាលាបឋមសិក្សាទួលថ្មនៅខេត្តកំពង់ចាម បន្ទាប់មកផ្លាស់មករៀនសាលាបឋមសិក្សាទួលស្លែងក្នុងទីក្រុងភ្នំពេញ។
-ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ រៀនចប់នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។

បទពិសោធន៍ការងារ
-ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ ជាមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បម្រើការជាអគ្គនាយកនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
-ពីឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះជាប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងការងារ។
ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ក្រៅពីតួនាទីជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏មានតួនាទីជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ដែលបានចូលរួមដោះស្រាយបញ្ហាប្រាក់ឈ្នួលដល់កម្មករនិយោជិកលើវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

ចាប់ពីឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ) ដែលជាយន្តការត្រីភាគីបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំចំនួន ២០ លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិកលើវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ចំនួន១៩០ដុល្លារក្នុង១ខែ និងឆ្នាំ២០២១ ចំនួន ១៩២ ដុល្លារក្នុង១ខែ។ បើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិកម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២០៩ ទៅ ២២០ដុល្លារក្នុង១ខែ។
តួនាទីក្នុងជួរគណបក្សប្រជាជនកម្ពុជា
ក្រៅពីជាមន្រ្តីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាធាយខេត្តកំពង់ចាម។ ជាមួយគ្នានេះ លោកក៏ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំនានាជាមួយសមាជិកបក្សនៅក្រៅប្រទេស៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


