ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ លើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីសន្លាងមួយទៀត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា វត្តមានប្រាសាទមាសលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីសន្លាងមួយទៀតសម្រាប់ខេត្តកំពត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ។

ពិធីនេះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា , លោកប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីភរិយាថ្នាក់ដឹកនាំ អ្នកឧកញ៉ា មន្ត្រីរាជការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបរិស័ទ បានជួបជុំគ្នាប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅលើកំពូលភ្នំទ្វារនាឱកាសនេះ។

សូមបញ្ជាក់ផងដែរថា ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិប័តន៍លោកយាយម៉ៅ ផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ។ ពិសេសបានចូលរួមចំណែកអភិរក្សការកសាងកន្លែងជំនឿ លើកស្ទួយដល់វិស័យទេសចរណ៍តាមបែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ បានប្រែក្លាយតំបន់នេះទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត