ព័ត៌មានជាតិ
សពលោក ប៊ូ ឡាំ អតីតអ្នកតំណាងរាស្ត្រខេត្តរតនគិរី បានដឹកពីប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី
រតនគិរី ៖ លោក ប៊ូ ឡាំ អតីតតំណាងរាស្ត្រខេត្តរតនគិរី បានទទួលមរណភាព ដោយមានជំងឺរោគាពាធ កាលពីវេលាម៉ោង១២និង១២នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងមន្ទីរពេទ្យនៃប្រទេសវៀតណាម ហើយសពលោកត្រូវបានក្រុមគ្រួសារ សាច់ញាតិ ដឹកយកមកលំនៅឋាននៅក្រុងបានលុង ខេត្តរតនគិរី ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី។

បន្ទាប់ពីលោកបានទទួលមរណភាពភ្លាម ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអភិបាលខេត្តអភិបាលរងខេត្តនៅក្នុងខេត្តរតនគិរី មានការអាឡោះអាល័យនិងសោកស្តាយជាខ្លាំង ដែលបានបាត់បង់នូវថ្នាក់ដឹកនាំមួយរូប ដែលមានជីវប្រវត្តិតស៊ូពីកន្លងមក។

ជីវប្រវត្តិរបស់លោក ប៊ូ ឡាំ
– លោក ប៊ូ ឡាំ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៥ នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
– លោក ប៊ូ ឡាំ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៨០ នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ភរិយាឈ្មោះ ហេង ខាំពង្ស(មានកូន០៤នាក់)មានឪពុកឈ្មោះ ថាវ ប៊ូ និងម្តាយឈ្មោះ ណាង ដាំ និងមានបងប្អូន០៤នាក់ ប្រុស០៣នាក់(ស្លាប់ម្នាក់)។
– ឆ្នាំ១៩៦៦: មានតួនាទីជាប្រធានកុមារតស៊ូបដិវត្តន៍នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
ឆ្នាំ១៩៧០: ចូលធ្វើយោធានៅស្រុកវើនសៃ។
– ឆ្នាំ១៩៧៤: រត់ទៅប្រទេសវៀតណាមដោយសារខ្មែរក្រហមសម្លាប់មនុស្ស។
ឆ្នាំ១៩៧៨: ចូលបំរើកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
– ឆ្នាំ១៩៧៩: ធ្វើការនៅអគ្គភស្តុភារ នៃក្រសួងការពារជាតិ ភ្នំពេញ។
– ឆ្នាំ១៩៨០: ចូលវគ្គបំប៉នវិស័យយោធារយៈពេល០៩ខែ នៅសាលាជើងគោកភ្នំពេញ។
– ឆ្នាំ១៩៨២: ចូលរៀននៅសាលាបំពេញវិជ្ជាមជ្ឈិមភ្នំពេញ។
– ឆ្នាំ១៩៨៦: ប្រឡងជាប់ទុតិយភូមិ និងបន្តការសិក្សាមធ្យមជាន់ខ្ពស់កងទ័ពកម្ពុជា នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល០៣ឆ្នាំ។
– ឆ្នាំ១៩៨៨: ត្រឡប់មកពីទីក្រុងហាណូយ ចូលធ្វើការនៅក្រសួងការពារជាតិដដែល រហូតដល់ឆ្នាំ១៩៩០ ជាប្រធានមន្ទីរនយោបាយស្នងការបច្ចេកទេសក្រសួងការពារជាតិ។
– ឆ្នាំ១៩៩០: រដ្ឋាភិបាលបានប្រគល់តួនាទីមកធ្វើជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី។
– ឆ្នាំ២០០៥: មានតួនាទីជាអភិបាលរងខេត្តរតនគិរី។
– ឆ្នាំ២០០៩: មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី។
-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២: មានតួនាទីជាសមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្តរតនគិរី។
– ឆ្នាំ២០១៧: រាជរដ្ឋាភិបាលបានបំពាក់ឋានន្តរសក្ដិកិត្តិយសថ្នាក់ឧត្តមសេនីយ៍ទោ។
ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨: ចូលកាន់តំណែងជាតំណាងរាស្ត្រអាណត្តិទី៦ ប្រចាំមណ្ឌលខេត្តរតនគិរី នៅ២៧ ខែកញ្ញា ឆ្នាំ២០១៩។
សពលោក ប៊ូ ឡាំ ត្រូវបានតម្កល់ទុកនៅគេហដ្ឋានស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
ដោយ ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់