Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ទទួលសំណើរពីប្រធានអង្គការអាហ្វេស៊ីប ដោយមិនអនុញ្ញាតិឲ្យកុមាររងគ្រោះពីការរំលោភបំពានឡើងតុលាការ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានទទួលយកសំណើររបស់ប្រធានអង្ការអាហ្វេស៊ីប (AFESIP) ដែលស្នើសុំកុំឲ្យយកកុមាររងគ្រោះដែលមានអាយុ៥ឆ្នាំ រងគ្រោះដោយការរំលោភបំពានទៅតុលាការទៀតឡើយ ដោយឲ្យមេធាវីការពារក្ដីជាអ្នកជំនួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងពីធីសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ស្ថាប័នតុលាការ សូមមានការយោគ​យល់។ សម្ដេចតេជោ បានលើកឡើងថា ការយកក្មេងរងគ្រោះឡើងតុលាការ គឺស្មើនឹងបំបាក់ស្មារតីបន្ថែម ការភ័យក្លាចកាន់តែធ្ងន់ អញ្ចឹងតុលាការគួរតែយល់ពីបញ្ហានេះ។ សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា តុលាការគឺជាកន្លែងដែលក្មេងរងគ្រោះភ័យក្លាច។

សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឲ្យតុលាការមានការយោគយល់ ហើយសម្ដេចក៏បានបញ្ជូនមេធាវីការពារក្ដីរបស់សម្ដេចដើម្បីតតាំងក្ដីជូនជនរងគ្រោះ។

សូមបញ្ចាក់ថា ក្នុងពីធីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី លោកស្រីប្រធានមជ្ឈមណ្ឌល បានស្នើសុំសម្ដេចតេជា ហ៊ុន សែន កុំឲ្យយកកុមាររងគ្រោះដោយការរំលោភបំពានដែលមានអាយុ៥ឆ្នាំឡើងតុលាការ ព្រោះក្រោយពីកុមាររងគ្រោះត្រឡប់មកពីតុលាការវិញ គឺពួកគេមានការភ័យក្លាចខ្លាំង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម