ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថា ការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម កាចសាហាវ និងឆ្លងលឿនជាងជំងឺកូវីដ-១៩
Published
1 month agoon
By
Kang Tolaការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសារលិខិតផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវា នៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះ គឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្កើនសាមគ្គីភាព និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ដើម្បីលើកស្ទួយសិទ្ធិ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ដែលគាំពារដោយច្បាប់រដ្ឋ និងធានាបាននូវសុខដុមនីយកម្មនៅក្នុងសង្គម ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅកម្ពុជា ប៉ុន្តែដោយសាតែជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលតម្រូវឱ្យយើងអាក់ខានក្នុងការរៀបចំពិធីជួបជុំនេះ។ ជាមួយគ្នានោះ សម្តេចបានកោតសរសើរចំពោះស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ទាក់ទងនឹងការវិវត្ត នៃជំងឺកូវីដ-១៩ និងសភាពការណ៍វិវត្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើសកលលោកទាំងមូល ជាពិសេសការផ្សព្វផ្សាយវិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានរហ័សទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវៈ។ រយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ទោះបីប្រឈមនឹងឧបសគ្គ នៃការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មានរបស់យើងបានខិតខំពុះពារជំនះរាល់ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ តាមរយៈការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ជូនប្រជាពលរដ្ឋបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់ពីសភាពការណ៍ពិតនៅកម្ពុជា និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីបានដឹងអំពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អះអាងដែរថា មកដល់ពេលនេះ នៅមានអ្នកសារព័ត៌មានរបស់យើងមួយចំនួន ពុំទាន់បានរស់នៅក្នុងបរិបទគន្លងថ្មី ហើយកំពុងបំពេញការងារតាមបែបប្រពៃណី នៅពីក្រោយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលអាចប្រឈមទៅនឹងជំងឺឆ្លងផ្សវីដ-១៩ និងប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារ ដោយសារតែការដើរមិនទាន់ការវិវត្ត នៃសភាពការណ៍ដែលទាមទារឱ្យស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ឱ្យមានសមត្ថភាពបន្ថែមទៀត ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់ខ្លួនស្របតាមគន្លងថ្មី និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ហើយត្រៀមខ្លួនការពារជំងឺឆ្លងរាតត្បាតសកល ដែលអាចនឹងកើតមាននៅពេលអនាគតមិនអាចប៉ាន់ស្មានបាន។

ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លេការពិត” ។ សម្តេចបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួនតូច បាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មាន ធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មាន ដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំផ្លើសការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុល បរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។
សម្តេចរំលឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មាន តាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ប៉ុន្តែរាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មាន ដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោម ស្លាកសារព័ត៌មានបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀប រៀបរយសង្គមឡើយ។ សម្តេចបញ្ជាក់ថា “កន្លងមក ខ្ញុំបានលើកឡើងហើយថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម គឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅទៀត ដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន និងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា”។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសាជាថ្មីម្តងទៀត ឲ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីតដុះ-១៩ ដែលអាចឆ្លងក្នុងសហគមន៍ និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញ ចោលព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម៕
ដោយ ៖ កោះកែវ

You may like
-
សម្តេចតេជោ រំលឹកខួប ៤២ ឆ្នាំថ្ងៃជួបគ្នាវិញជាមួយភរិយា
-
សម្តេចតេជោ ហ៊ុន សែន ចេញវិធានការបន្ថែម សាលារៀន នឹងត្រូវបិទ ខណៈការរីករាលដាល នៃជំងឺកូវីដ-១៩ ចេះតែកើនឡើង
-
ក្តៅៗមុននេះ រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ១៣ នាក់ទៀត
-
សម្តេច ហ៊ុន សែន ឲ្យត្រៀមមន្ទីរពេទ្យទាហាននិងមន្ទីពេទ្យផ្សេងទៀតដាក់អ្នកជំងឺកូវី១៩ ខណៈមានអ្នកឆ្លងកើនឡើងយ៉ាងគំហុក
-
សម្តេចនឹងបិទការជួបជុំគ្នានិងរៀបពិធីមង្គលការ ប្រសិនបើពលរដ្ឋមិនអនុវត្តវិធានការ៣ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួន
-
សម្តេចតេជោហ៊ុន សែននឹងថ្លែងសារពិសេសមួយនៅម៉ោង ៩ ព្រឹកនេះ
ចុច Like Facebook កម្ពុជាថ្មី

អភិបាលរាជធានី សម្រេចប្រគល់ថវិកាដល់គោលដៅសុវត្ថិភាពចំនួន៨១នៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩

ខេត្តបាត់ដំបងទទួលបានវ៉ាក់សាំងកូវីដ១៩ជិត១ម៉ឺនដូស សម្រាប់ចាប់ដល់មន្ត្រីពេទ្យនិងមន្ត្រីនគរបាល

គិតត្រឹមថ្ងៃទី២៥នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ៨នាក់ និង យកសំណាកទៅធ្វើតេស្តជាង១៥០០នាក់

អតីតយុទ្ធជនគ្រប់រាជធានីខេត្តបើកនូវរបបសន្តិសុខសង្គមជាលើកទី២តាមធានាគារអេស៊ីលីដា និងកាណាឌីពីថ្ងៃនេះទៅ

ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញវិនិយោគបន្ថែមនៅកម្ពុជា

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ជីវិតកម្សាន្ដ1 week ago
មួយបទរបស់ ព្រាប សុវត្ថិ រួម តន់ ចន្ទសីម៉ា ផ្ទុះខ្លាំង ដល់ថ្នាក់ ឯកឧត្ដម ខៀវ កាញារីទ្ធ យក មកស៊ែរ ឌឺដងកូនចៅ
-
ព័ត៌មានជាតិ1 week ago
បង្កប់ខ្លួនក្នុងទូកលួចឆ្លងដែនទាំងយប់ពីថៃ ចាប់បានកណ្តាលសមុទ្រខេត្តកោះកុង
-
ព័ត៌មានជាតិ1 week ago
លិខិតពីរច្បាប់បញ្ជាក់បន្ថែមករណីស្លាប់អ្នកគ្រូបង្រៀននៅខេត្តក្រចេះ
-
ជីវិតកម្សាន្ដ1 week ago
កូនក្រមុំវ័យជិត៥០ឆ្នាំ អតីតតារាចម្រៀង ដឹកដៃកូនកំលោះវ័យជាង២០ឆ្នាំចូលរោងការ
-
ព័ត៌មានអន្ដរជាតិ6 days ago
លង់ស្នេហ៍រូបថតលើប្រូហ្វាល់ហ្វេសប៊ុក ចាញ់បោក៦ខែអស់លុយមិនចេះតិច
-
ព័ត៌មានអន្ដរជាតិ6 days ago
ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
-
ព័ត៌មានអន្ដរជាតិ2 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ជីវិតកម្សាន្ដ5 days ago
មិនដល់១ឆ្នាំផង ហង្សមាសរបូតតារាចម្រៀងល្បីដល់ទៅ២រូបពីចេញទ្រនំខ្លួន