Update បន្ថែម៖ ​មុន​ជួបគ្រោះថ្នាក់ដល់ស្លាប់ មាន​ក្រុមគ្រូ ១៣ នាក់​​ទៀត លោតឆត្រជាមួយគ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

Update បន្ថែម៖ ​មុន​ជួបគ្រោះថ្នាក់ដល់ស្លាប់ មាន​ក្រុមគ្រូ ១៣ នាក់​​ទៀត លោតឆត្រជាមួយគ្នា

Published

on

ការ​បញ្ជាក់​បន្ថែម​ពី​បញ្ជាការដ្ឋាន​ទ័ពពិសេស លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣ នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី ១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី ២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់។ តែ​គួរ​ឲ្យ​សោកស្តាយ លោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើឲ្យ​មានគ្រោះថ្នាក់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថា លោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយអង្គភាពនិងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី។

នាយទាហាន​បញ្ជាការដ្ឋាន​ទ័ពពិសេស ក៏​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែល​បានបាត់បង់នាយទាហានដ៏ល្អមួយរូបជារាងរហូតហើយ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services