ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ % ក្នុងឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងកើនឡើង ៥,៦ % ខណៈឆ្នាំ២០២៤ នឹងកើនឡើងចំនួនឡើងក្នុងរង្វង់ ៦,៦%។ ថ្លែងក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ សម្តេចបានបន្ថែមថា កំណើនទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។

ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) បានព្យាករណ៍ថា ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា ៥,៥ ភាគរយនៅឆ្នាំនេះ ដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម។ ទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើន ៥,៨ ភាគរយក្នុងឆ្នាំ ២០២៣ មុននឹងហក់ឡើងដល់ ៧,៨ ភាគរយនៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវរំពឹងថា នឹងនៅតែយឺត ចំណែកឯវិស័យកសិកម្មត្រូវព្យាករថា នឹងកើន ១,១ ភាគរយនៅឆ្នាំនេះ និង ១,២ ភាគរយក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលសម្រាប់ការនាំចេញ។

យ៉ាងណាមិញសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៥,១% កាលពីឆ្នាំ២០២២ ដោយសារប្រសិទ្ធភាពនៃគោលនយោបាយសុខភាព និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ បានធានាដល់ការចាប់ផ្ដើមឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការកើនឡើងតម្រូវការខាងក្រៅ ទោះបីមានភាពតានតឹងដោយសារតែការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកើតចេញពីសង្គ្រាមអ៊ុយក្រែនក៏ដោយ។

ត្រង់ចំណុចនេះក្នុងឱកាសជួបកម្មករកម្មការិនីកាលពីព្រឹកមិញ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ដរាបណាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីមិនទាន់ចប់ នោះភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល គឺនៅតែមាន ហើយសេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ដូចគ្នា ដោយសារការបញ្ជាទិញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ និងកត្តាផ្គត់ផ្គង់វត្ថុធាតុដើម៕




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ