Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើ DUC បង្រៀនយ៉ាងណាឆ្នាំទី ១ ត្រូវរៀនផ្ដោតភាសាអង់គ្លេសឱ្យចេះ ឱ្យបានជាមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ Digital

បានផុស

នៅ

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន កា​ឡាក់​ស៊ីណាវ៉ាត្រា គ្រុប ស្នើឱ្យ​និស្សិត​ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ឌីជីថល​កម្ពុជា ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​ផ្តោតលើ​ភាសា​អង់គ្លេស សម្រាប់​ឆ្នាំ​ទី​១ ដោយ​ធ្វើយ៉ាងណា​ត្រូវ​និយាយ​ឱ្យប្រើ​ការ​បាន​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ស្រាវជ្រាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​និស្សិត​នៅ​សាកលវិទ្យាល័យ ឌីជីថល​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានស្នើ​ទៅ​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ឌីជីថល​កម្ពុជា (Digital University of Cambodia) ត្រូវ​ពង្រឹង​កម្មវិធីសិក្សា​ភាសា​បរទេស​ដោយ​ដាច់ខាត​ឆ្នាំ​ទី​១ ត្រូវខិតខំ​រៀនសូត្រ​ផ្ដោតលើ​ភាសា​អង់គ្លេស​, និយាយ​ប្រើការ​ឲ្យ​បាន​។ អ្នកឧកញ៉ា បាន​សង្កត់ធ្ងន់ថា ភាសា​អង់គ្លេស ជា​មូលដ្ឋានគ្រឹះ​ឌីជីថល​សំខាន់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​បរិបទ​ឧស្សាហកម្ម Digital។

អ្នកឧកញ៉ា មានប្រសាសន៍ថា ភាសា​អង់គ្លេស ត្រូវ​រៀបចំ​ឱ្យមាន​ស្តង់ដារ​ ក្នុង​គោលបំណង​ដើម្បី​អប់រំ​និស្សិត​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​បង្កើន​សមត្ថភាព​របស់​និស្សិត​ក្នុងការ​និយាយ ការ​ស្តាប់ ការ​អាន និង​ការ​សរសេរ ដើម្បី​ជា​ទុន​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ខ្លួន និង​ដើម្បី​បម្រើ​តម្រូវការ​អាជីព និង​វិស័យ​ផ្សេងទៀត។

អ្នកឧកញ៉ា លើក​ឡើង​ថា ការសិក្សា​ភាសា​អង់គ្លេស​ឱ្យ​ចេះ​ប្រើប្រាស់​ស្ទាត់ជំនាញ គឺមាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​គុណភាព​នៃ​អាជីព​ផ្នែក​ឌីជីថល​រយៈពេល​យូរអង្វែង ព្រោះ Digital បាន​និង​កំពុង​វិវត្តន៍​យ៉ាង​លឿន​នៅ​ប៉ុន្មាន​ឆ្នាំនេះ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ប្រមាណ​ជាង ៣​ពាន់​នាក់​នោះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​មានប្រសាសន៍​ចែករំលែក​នូវ​បទពិសោធ​ដល់​និស្សិត​ជាច្រើន​ចំណុច ទុកជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ដំណើរ​ជីវិត​នាពេល​អនាគត ក៏​ដូច​ការសិក្សា​ផងដែរ។

សូម​ជម្រាបជូន​ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​សេដ្ឋកិច្ច​ក្នុង​យុគសម័យ​ឌីជីថល សាកលវិទ្យាល័យ ឌីជីថល​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​ជាមួយ​កម្មវិធីសិក្សា​សំបូរ​បែប ពិសេស​នោះ​ផ្តោតលើ​ការបណ្តុះបណ្តាល​មុខវិជ្ជា​ឌីជីថល ស្របតាម​ស្តង់ដារ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

សាកលវិទ្យាល័យ​ឌីជីថល​កម្ពុជា ផ្ដល់​អាហារូបករណ៍ មិន​គិតថ្លៃ ១០០% រយៈពេល ៤​ឆ្នាំ ដោយ​ផ្ដល់​កន្លែង​ស្នាក់នៅ ថ្លៃ​ទឹក ថ្លៃ​ភ្លើង​, អាហារ​បី​ពេល និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ៣០​ម៉ឺន​រៀល​។ អាហារូបករណ៍​នេះ​គឺ​ផ្ដល់ជូន​សម្រាប់​សិស្ស​និស្សិតក្រីក្រដែល​គ្មាន​លទ្ធភាព​រៀន​បន្ត ធ្លាក់​បាក់ឌុប ក៏​អាច​រៀន​បរិញ្ញាបត្រ​រង​បាន​ដែរ រៀន​ចប់ សាលា​នឹង​ជួយ​ស្វែងរក​ការងារ​ឱ្យ​ធ្វើ​ថែមទៀត​៕

ទំនាក់ទំនង 👉 0965667774 / Telegram: https://t.me/+855965667774

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម