Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន អះអាងច្បាស់ៗថា គ្មានទេកិច្ចព្រមព្រៀងកាត់ដីឱ្យទៅវៀតណាម

បានផុស

នៅ

សម្ដេច ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងកាត់ដីកម្ពុជាទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ផ្ទុយទៅវិញ សម្ដេច បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV មានកិច្ចព្រមព្រៀង៥ ដែលផ្ដោតលើការជំរុញវិស័យសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ»។ សម្ដេច តេជោ បន្តថា គ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទិនជាមួយនឹងបញ្ចូលដែនដីជាមួយគ្នានោះទេ ក្រៅតែបញ្ហាសេដ្ឋកិច្ច សង្គម សន្និសីទ ការពារជាតិ​ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមក។

ជាមួយនឹងការច្រានចោលនេះ សម្ដេចតេជោ បានរៀបរាប់ឱ្យដឹងថា កិច្ចព្រមព្រៀងដែលភាគីទាំង៣ កម្ពុជា ឡាវ និង វៀតណាម មានជាមួយគ្នា​ តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នេះ គឺចំនួន៥ រួមមាន៖ ១) កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ២) កិច្ចព្រមព្រៀងស្ដីពីការធ្វើពាណិជ្ជកម្ម ផ្លាស់ប្ដូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ៣) កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ គោកកម្ពុជា-វៀតណាម ៤) អនុស្សារណៈស្ដីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ និងកិច្ចព្រមព្រៀង ទី៥) អនុស្សារណៈស្ដីពីការដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ-វៀតណាម។

បន្ថែមពីកិច្ចព្រមព្រៀងខាងលើ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក៏មានអនុស្សារណៈបច្ចេកទេសតាមក្រសួង-ស្ថាប័នរបស់ប្រទេសទាំង៣នេះមួយចំនួនទៀត ខណៈ CLV ក៏បានដាក់ចេញនូវផែនការមេចំនួនពីរ ដែលផ្ដោតលើវិស័យសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិ-ឧស្សាហកម្ម រវាងកម្ពុជា ឡាវ វៀតណាម ផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺខុសគ្នាពីកិច្ចព្រមព្រៀងរវាងទណ្ឌិតនិរទេសខ្លួននៅក្រៅប្រទេស សម រង្ស៊ី ជាមួយមេដឹកនាំកុកសរ ដែលបានសន្យាកាត់ដីឱ្យវៀតណាម។

ការចេញម​កបញ្ជាក់ខាងលើនេះ ក្នុង​​ឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម