វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ថែទាំជួសជុលប្រាសាទ ជាង ១ ពាន់ឆ្នាំ ទោះមានទីតាំងនៅតំបន់ឆ្ងាយ
បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង ១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំ នៃប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់។

លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ ឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉ម A B C និង D តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យ នៃព្រះមហាក្សត្រផ្សេងៗគ្នា។ កត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គ C និង D បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និង B នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។

ក្នុងជំហានទីមួយ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A ដោយក្រុមការងារបានសម្អាតរុក្ខជាតិ សម្រង់ប្លង់ ថតរូប រៀបចំឯកសារសម្អាតកំណកដី ជួសជុលពង្រឹងគ្រឹះខឿន និងជញ្ជាំង។ ប្រាសាទនេះធ្លាប់បានសម្អាត និងជួសជុលនៅសម័យបារាំងម្តងរួចមកហើយ។ ចំណែកការងារជួសជុលនេះ គ្រោងចំណាយពេលវេលា ៦ខែ ចាប់ផ្តើមពីពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២៤។ អ្នកជំនាញរំពឹងថា ក្រោយការងារជួសជុលរួចរាល់ នឹងធ្វើឱ្យតួប៉ម នៃប្រាសាទគោកពោធិ៍ មានភាពរឹងមាំឡើងវិញ ជាមរតកដល់អ្នកភូមិជុំវិញគោរពបូជា តាមជំនឿរហូតមក និងសម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណ ២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


